Home

/

អំពីធនាគារ ស្ថាបនា

ក្រុមប្រឹក្សាភិបាល

គណៈកម្មធិការប្រតិបត្តិ

របាយការណ៍ប្រចាំឆ្នាំ

របាយករណ៍ហិរញ្ញវត្ថុ

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

ពានរង្វាន់ និងការទទួលស្គាល់

គោលនយោបាយឯកជនភាព

ក្រមប្រតិបត្តិរបស់ BFI

About Sathapana
about-sathapana

ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុន​ដែល​បាន​​បង្កើត​ឡើង​តាំង​ពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​ ហើយបច្ចុប្បន្នគឺ​ជាក្រុមហ៊ុន​ពហុ​កំសាន្ត​ឈានមុខគេក្នុង​​ប្រទេស​ជប៉ុន។ នាពាក់កណ្ដាលទស្សវត្សឆ្នាំ២០០០ លោក បណ្ឌិត  Han Chang-Woo បាន​ធ្វើកំណើរ​ទស្សន​កិច្ច​ នៅតាមបណ្ដា​ប្រទេស​មួយ​ចំនួនក្នុង​​តំបន់អាស៊ីអាគ្នេយ៍​​ដើម្បីសិក្សា​ស្វែងយល់​​ពីសក្ដានុពល​ និង​ឱ​កាស​​​​អាជីវកម្មថ្មីៗក្នុងគោលបំណង​​បង្កើន​​សេដ្ឋកិច្ច និងជួយប្រជា​​ពលរ​ដ្ឋរបស់​ប្រទេស​ទាំងនោះ​អោយ​​មាន​​ជីវភាព​ប្រសើរឡើង។ លោកបណ្ឌិត Han Chang-Woo មាន​​បទពិសោធន៍ក្នុងកំឡុងពេលដែលប្រទេសជប៉ុន ចាប់ផ្តើម​មាន​ភាពរីក​ចំរើន​ពីទស្សវត្សឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន។ គាត់បាន​ជួប​ប្រាស័្រយ​​ទាក់ទងជាមួយ​មន្រ្តីរដ្ឋាភិបាល​ជាន់ខ្ពស់ និងពាណិជ្ជករដើម្បី​ទទួល​បាននូវ​យោបល់ និងការពិភាក្សា​ផ្សេងៗ។ លោកបណ្ឌិត​បានចាប់​អារម្មណ៍​ជាពិសេស​ចំពោះប្រទេសកម្ពុជា ហើយគាត់មានអារម្មណ៍ថា ប្រទេសកម្ពុជាមាន​សក្ដា​នុពល​ បន្ទាប់ពីបានឆ្លងកាត់​បទពិសោធន៍​ដ៏លំបាក​បំផុតក្នុង​សម័យ​សង្រ្គាម​ស៊ីវិល។ លោក បណ្ឌិត យល់ឃើញថា​ការបង្កើតធនាគារពាណិជ្ជ​ជាមួយ​នឹងការ​ធ្វើបដិ​សណ្ឋារកិច្ច​តាមបែបជប៉ុន ពិតជាអាចជួយ និងចូល​រួម​​ចំណែកក្នុងការ​អភិវឌ្ឍន៍​​ភាព​រីក​ចំ​រើន​​របស់ប្រទេស​កម្ពុជា។

ដោយហេតុនេះ លោកបណ្ឌិត  Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារ​ជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨  ដែលជាធនាគារ​ពាណិជ្ជ​ទីមួយ​ដែល​គ្រប់គ្រង​ដោយជនជាតិជប៉ុន ក្នុងគោលបំណង​ចូលរូមអភិវឌ្ឃន៍ និងលើក​ស្ទួយ​ប្រទេស​កម្ពុជា​តាមរយៈការផ្ដល់នូវសេវាធនាគារ​សម្បូបែប និងការវិ​និយោគ​ពីប្រទេសជប៉ុន។ ទស្សនៈ​​វិស័យ​របស់គាត់ គឺជួយគាំទ្រ​ប្រជាជន​កម្ពុជាដែល​ខិតខំ​ចូល​រួម​​ក្នុង​ការ​អភិវឌ្ឃ​ន៏សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ក្នុង​ស្មារតីប្រកួត​ប្រជែង​ដោយមិន​ផ្ដេកផ្ដួល ឬទទួលយកនូវស្ថាន​ភាពបច្ចុប្បន្ន​នោះ​​ឡើយ។ ដើម្បី​ គាំទ្រ​អោយ​ពេញ​លេញ​ដល់ប្រជាជនកម្ពុជា ម៉ារ៉ូហាន់ ធនាគារជប៉ុន ជាធនា​គារ​ពា​ណិជ្ជ​ទីមួយ​​ដែល​ផ្ដល់កម្ចី​មិនមាន​​ទ្រព្យ​បញ្ចាំ​ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។​

​​​​​​​​​​​​​​ឱកាសបានលេច​ឡើងក្នុងខែធ្នូ ឆ្នាំ២០១២ ដែលអាចអនុញ្ញាតិអោយ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី មានលទ្ធភាពទិញយកភាគហ៊ុនរបស់ ស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេក្នុង​ប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើង​ដំបូង​ក្នុង​នាម​ជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥ ហើយក្នុងពេលដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ទិញយក​ភាគហ៊ុន​របស់ស្ថាបនា ដែលជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​​ទទួល​ប្រាក់បញ្ញើ ដែលអាច​​​ផ្ដល់សេវាកម្ចីដល់ប្រជាជន​ដែលមានចំណូលទាបនៅ​ទូទាំងប្រទេស​ជាមួយ​នឹង​ការចូលរួមអភិវឌ្ឃន៏ និងលើកស្ទួយ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​តាមរយៈ​សាខាចំនួន ១៤០ និងការិយាល័យ​ផ្ដល់សេវា​របស់​ខ្លួន​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស។

ម៉ារ៉ូហាន់ ធនាគារជប៉ុន បានកំពុងផ្ដោតសំខាន់លើការផ្ដល់ផលិតផល និងសេវា​ធនាគារ​ពាណិជ្ជ ដែលមាន​គោល​បំណង​ពង្រឹកប្រតិបត្តិការ​របស់ខ្លូន​ទូទាំង​ប្រទេស។ ជាមួយគ្នានេះដែរ ស្ថាបនា លីមីតធីត បានកំពុងផ្ដោត​សំខាន់​លើសេវា និងផលិតផល​មីក្រូហិរញ្ញវត្ថុទៅប្រជាជន​ដែលមាន​ចំណូលទាប​នៅទូទាំង​ប្រទេស ដោយមានគោល​​បំណងក្លាយ​​​ជា​ធនា​គារពាណិជ្ជពេញលេញ។ លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​បាន យល់ឃើញ​ពីភាព​ស្រដៀងគ្នា​នៃសក្តានុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នាទៅវិញទៅមកបាន ក៏លោក​បាន​សម្រេចចិត្ត​ធ្វើការរួមបញ្ចូលគ្នា​រវាងស្ថាប័នទាំងពីរ​ដើម្បីកំលាយខ្លួនជា ធនាគារ​ពាណិជ្ជថ្មីមួយ។

អាស្រ័យដោយការរួមបញ្ជូល​គ្នារវាងគ្រឹះស្ថាន​ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ពុំធ្លាប់​មាន​ប្រវត្តិពីមុនមក និងឆ្លងកាត់​ការពិគ្រោះ​​យោល​​​បល់​​ជា​ច្រើនជាមួយ ធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរបស់រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។ ធនាគារ​ពាណិជ្ជ​ដែល​បានរួមបញ្ចូលគ្នាថ្មី បានបង្កើតឡើងដើម្បីផ្តល់​សេវាកម្មធនាគារ​ប្រកប​ដោយ​ភាពជឿជាក់ ក្នុងនាមជាធនាគាររបស់​ប្រជាជន​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និងបំពាក់សក្ដានុពលដល់សហគ្រិន ព្រមទាំងបង្កើត​ឲ្យមាន​ឱកាសការងារ​ដើម្បីបង្កើត​អាជីវកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ពួកគេ​តាមរយៈការទទួលយក​បាន​នូវសេវា​កម្មហិរញ្ញវត្ថុ​ដែលមានស្ថេរភាព។

ទិសដៅរបស់លោកបណ្ឌិត  Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល មានភាពច្បាស់លាស់គឺ “យើងនឹង​បន្ដ​លើកតម្កើនកម្រិតនៃការពេញចិត្ត​របស់​អតិថិជន និងពង្រីកអាជីវកម្ម​របស់ពួក​យើង​ជាមួយ​នឹងគំនិត​ឆ្នៃប្រឌិត និងស្មារតីជាអ្នកដឹកនាំ។ យើង​មាន​​គោល​បំណងក្លាយជា​ធនាគារពាណិជ្ជ​ឈានមុនគេ​ក្នុង​ប្រទេស​កម្ពុជា”។

ចក្ខុវិស័យ

ជាធនាគារដែលឈានមុខគេ និងគួរឱ្យទុកចិត្តបំផុតក្នុងការផ្តល់សេវាកម្មធនាគារពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម

ជួយលើកកម្ពស់អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាកម្មធនាគារពេញលេញដោយប្រើ បច្ចេកវិទ្យាទំនើបនៅទូទាំង​ប្រទេស និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។

Board of Directors
icons

បណ្ឌិត HAN CHANG-WOO

ប្រធានក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត HAN CHANG-WOO ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន MARUHAN Corporation ក្នុងប្រទេសជប៉ុនដែលកំពុងធ្វើការផ្គត់ផ្គង់ និងរៀបចំសម្ភារកម្សាន្តជាច្រើនប្រភេទដូចជា៖ ទីលានវាយកូនហ្គោល ទីលានហាត់វាយកូនហ្គោល កន្លែងបោះបូលីង មជ្ឈមណ្ឌលហ្គេម ភោជនីយដ្ឋាន និង Pachinko Parlors (Pinball របស់ជប៉ុន)។ លោកបណ្ឌិត បានបង្កើតក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ ១៩៥៧ និងបានធ្វើឱ្យអាជីវកម្មមួយនេះមានការវិវឌ្ឍយ៉ាងលឿនដែលបានទទួលចំណូលក្នុងការលក់សរុបជាង ២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុន MARUHAN Corporation ត្រូវបានស្គាល់ថាជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន។ ភាពជោគជ័យនៃការរីកចម្រើនផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន គឺកើតចេញពីការប្តេជ្ញាចិត្តក្នុងការប្រកួតប្រជែងខ្ពស់របស់លោកបណ្ឌិត HAN និងជំនឿចិត្តដ៏រឹងមាំក្នុងការបំពេញតាមតម្រូវចិត្តរបស់អតិថិជន។ បច្ចុប្បន្ន លោកបណ្ឌិត កំពុងចូលរួមយ៉ាងសកម្មជាមួយសមាគមមួយចំនួនក្នុងនាមជាទីប្រឹក្សាកិត្តិយសនៃមូលនិធិវប្បធម៌ Han Chang-Woo Tetsu  ប្រធានសមាគម Kyoto UNESCO Association ប្រធានសមាគម United Nations Association of Japan Kyoto Headquarters ប្រធាន Tokyo Philharmonic ប្រធានក្រុមប្រឹក្សាភិបាល World Federation of Korean Chambers of Commerce and Industry និងទីប្រឹក្សាកិត្តិយសនៃ Central Association of Japan-Korea Friendship Societies ។ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ លោកជាអភិបាលតំណាង និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Taiheiyo Club, Inc. ដែលជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MARUHAN Corporation ទទួលបន្ទុកលើការគ្រប់គ្រងទីលានវាយកូនហ្គោលចំនួន ១៨ នៅប្រទេសជប៉ុន និងជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតជើងឯកវាយកូនហ្គោលលំដាប់ពិភពលោកជាប្រចាំ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ Hosei នៅឆ្នាំ ១៩៥៣។

icons

លោក HAN KEN

អនុប្រធានក្រុមប្រឹក្សាភិបាល

លោក HAN KEN បានបម្រើការជាមួយក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ ២០០០ បន្ទាប់ពីលោកបានធ្វើការនៅក្រុមហ៊ុនមូលធនប័ត្រ Nomura តាំងពីឆ្នាំ ១៩៩៨។ នៅឆ្នាំ ២០០៧ លោកត្រូវបានចាត់តាំងជាអភិបាលនៃក្រុមហ៊ុន MARUHAN Corporation ហើយនៅឆ្នាំ ២០១៤ ជាអភិបាលប្រតិបត្តិ។ នៅឆ្នាំ ២០២០ លោកត្រូវបានចាត់តាំងជាតំណាងអភិបាលប្រចាំតំបន់។ នៅឆ្នាំ ២០២១ លោកត្រូវបានចាត់តាំងជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុនៃក្រុមហ៊ុន MARUHAN Corporation។ លោកក៏មានតួនាទីជាអភិបាលផ្នែកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd ដែលមានស្នាក់ការកណ្តាលស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ លោកគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុដូចជា ធនាគារ ស្ថាបនា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា  លីមីតធីត នៅប្រទេសមីយ៉ាន់ម៉ា និងម៉ារ៉ូហាន់ ធនាគារ ជប៉ុន នៅប្រទេសឡាវ។ នៅខែមិថុនា ឆ្នាំ ២០២៣ លោកត្រូវបានតែងតាំងជាអភិបាល នៃក្រុមហ៊ុន Taiheiyo Club, Inc. ដែលជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MARUHAN Corporation ទទួលបន្ទុកលើការគ្រប់គ្រងទីលានវាយកូនហ្គោលចំនួន ១៨ នៅប្រទេសជប៉ុន និងជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតជើងឯកវាយកូនហ្គោលលំដាប់ពិភពលោកជាប្រចាំ។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ពីសាកលវិទ្យាល័យ DOSHISHA នៅឆ្នាំ ១៩៩៧។

icons

លោក Takehito HOSOI

អភិបាល

 លោក Takehito HOSOI មានបទពិសោធន៍ជាង ៣៥ ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសលោកបានចំណាយពេលជាង ១០ ឆ្នាំ បម្រើការនៅធនាគារ The Nippon Credit (ក្រោយមកប្តូរឈ្មោះទៅជា ធនាគារ Aozora) និង រយៈពេល២៥ ឆ្នាំនៅក្រុមហ៊ុន Daiwa Securities ។
ក្រៅពីបទពិសោធន៍នៅលើផ្នែកធនាគារសាជីវកម្មទាំងនៅលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេស លោក Hosoi  មានជំនាញក្នុងការទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ក្នុងអំឡុងពេលដែលលោកបម្រើការនៅធនាគារវិនិយោគ។ តាមរយៈការយល់ដឹងយ៉ាងជ្រៅជ្រះរបស់លោកអំពីវិស័យហិរញ្ញវត្ថុផ្សេងៗ និងទំនាក់ទំនងយ៉ាងរឹងមាំជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន លោកបានផ្តល់សេវាប្រឹក្សាយោបល់ជូនអតិថិជនរបស់លោកអំពីយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការគ្រប់គ្រងដើមទុន និងការអភិវឌ្ឍន៍អាជីវកម្ម។ ដូចគ្នានេះផងដែរ លោក Hosoi បានជួយអតិថិជនរបស់លោកឱ្យប្រើប្រាស់ឧបករណ៍ទីផ្សារមូលធន អនុវត្តជម្រើសយុទ្ធសាស្រ្តវិនិយោគសម្រាប់កំណើនអាជីវកម្ម និងកសាងទំនាក់ទំនងយ៉ាងរលូនជាមួយ វិនិយោគិនស្ថាប័ន។ លើសពីនេះ លោក Hosoi  បានចំណាយពេល ៥ ឆ្នាំនៅក្រុមហ៊ុនមូលធនឯកជន និង venture capital vehicles របស់ក្រុមហ៊ុន Daiwa Securities ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តវិនិយោគក្នុងនាមជាប្រធាននាយកប្រតិបត្តិ។
នៅខែមករា ឆ្នាំ ២០២៤  លោកបានចូលរួមជាមួយក្រុមហ៊ុន MARUHAN Corporation ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ស្ថាបនាភី អិលស៊ី ហើយបច្ចុប្បន្នលោកមានតួនាទីជាមន្ត្រីសាជីវកម្មនៃក្រុមហ៊ុនហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការសាជីវកម្ម។
លោក Hosoi បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Keio ក្នុងឆ្នាំ ១៩៨៧។

icons

លោក Naoya Hiramatsu

អភិបាល

លោក Naoya Hiramatsu បានចាប់ផ្តើមអាជីពការងារនៅធនាគារ Mitsubishi UFJ ក្នុងទីក្រុងតូក្យូក្នុងឆ្នាំ ១៩៨៨។ ក្នុងរយៈពេល ៣៥ ឆ្នាំ លោកមានបទពិសោធន៍ការងារយ៉ាងច្រើនក្នុងនាមជានាយកប្រតិបត្តិនៅក្នុងវិស័យធនាគារ និងផ្នែកសាជីវកម្ម។  
អាជីពការងាររបស់លោកនៅ MUFG រាប់បញ្ចូលទាំងបទពិសោធន៍ការងារក្រៅប្រទេសអស់រយៈពេល ១៦ ឆ្នាំនៅទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរី ដែលលោកបានកាន់មុខតំណែងផ្នែករតនាគារ ផ្នែកផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម។ លើសពីនេះ លោកបានបង្កើតយុទ្ធសាស្រ្ត  ដើម្បីឱ្យបុគ្គលិកក្នុងស្រុកចូលរួម ក្នុងដំណើរការគ្រប់គ្រង អនុវត្តកំណែទម្រង់អភិបាលកិច្ចសំខាន់ៗ និងធ្វើឱ្យវត្តមានធនាគារលើឆាកអន្តរជាតិកាន់តែលេចធ្លោ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ ដែលជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកដល់ការពង្រីកប្រតិបត្តិការ។
នៅឆ្នាំ ២០១៩ លោក Hiramatsu បានផ្លាស់ទៅបម្រើការងារនៅ Nippon Paint Group ដែលលោកបាន ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់គ្រុបឱ្យទៅកាន់សកលភាវូបនីយកម្ម។ ក្នុងនាមជាអនុប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មនៅ Nippon Paint Automotive Coatings Co., Ltd. លោកបានដឹកនាំកំណែទម្រង់ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ បង្កើតតំបន់អាជីវកម្មថ្មីៗ និងពង្រឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង។ លើសពីនេះ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម លោក Hiramatsu បានបង្កើនផលិតភាព បង្វែរក្រុមហ៊ុនឱ្យទទួលបានប្រាក់ចំណេញ និងសម្រេចបាននូវកំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
នៅឆ្នាំ ២០២៤ លោក Hiramatsu បានចូលរួមជាមួយក្រុមហ៊ុន MARUHAN Corporation ជាមន្រ្តីសាជីវកម្ម ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុសាខានៅក្រៅប្រទេស និងផ្តល់ការគាំទ្រសម្រាប់ការផ្តួចផ្តើមយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងកំណែទម្រង់ស្ថាប័ន។

icons

លោក YOSHIKI KAWAHARA

អភិបាល

លោក Yoshiki Kawahara មានបទពិសោធន៍ក្នុងវិស័យធនាគារជាង 30 ឆ្នាំ ពោលគឺ លោកបានចាប់ផ្តើមអាជីពក្នុងឆ្នាំ 1990 នៅ Sumitomo Mitsui Banking Corporation (SMBC) ក្នុងប្រទេសជប៉ុន។ លោកមានបទពិសោធន៍ដឹកនាំ និងមានតួនាទីជាច្រើនរួមមាននាយក នាយកដ្ឋានកិច្ចការសាធារណៈតូក្យូ ប្រធានផ្នែកនៃនាយកដ្ឋានសេវាកម្ម និងប្រធានសាខា។ លោក ត្រូវបានទទួលស្គាល់ក្នុងការបំពេញតួនាទី និងដឹកនាំបានយ៉ាងល្អលើផ្នែកប្រតិបត្តិតាម ការគ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង។
លោកបានចូលបម្រើការងារនៅ Maruhan Corporation ដែលជាម្ចាស់ភាគហ៊ុនរបស់ ធនាគារ ស្ថាបនា       ភីអិលស៊ី នាខែវិច្ឆិកា ឆ្នាំ 2023 ហើយបច្ចុប្បន្នលោក បាន និងកំពុងបម្រើការក្នុងតំណែងជាអគ្គនាយកសវនកម្ម នៃក្រុមហ៊ុនហិរញ្ញវត្ថុ នៃ Maruhan Corporation ។ លោក Kawahara បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យតូក្យូ (ប្រទេសជប៉ុន) ក្នុងឆ្នាំ 1990 និងទទួលបានសញ្ញាបត្រជំនាញសវនករផ្ទៃក្នុង (CIA) ក្នុងឆ្នាំ 2023 ។

icons

ឯកឧត្តម គិម វ៉ាដា

អភិបាលឯករាជ្យ

ឯកឧត្តម គិម វ៉ាដា មាន​បទពិសោធន៍​ការ​ងារ​រយៈ​ពេល​ជាង ៣៧ ឆ្នាំ នៅ​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ដោយ​ចាប់​ផ្តើម​ពី​តំណែង​ជា​ប្រធាន​ការិយាល័យ នៅ​សាខា​ខេត្ត​កណ្ដាល​របស់​ធនាគារ​ជាតិ នៃកម្ពុជា រហូត​ក្លាយ​ជា​អគ្គ​នាយក នៃអគ្គនាយក​ដ្ឋាន​ត្រួត​ពិនិត្យ​នៃ​ធនាគារជាតិ នៃ​កម្ពុជា។ ក្នុង​អំឡុង​ពេល​បំពេញ​ការ​ងារ​នៅ​ធនាគារ​ជាតិ ឯកឧត្តម​បាន​ទទួល​បន្ទុក និង​មាន​តួនាទី​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​ជា​មួយ​នឹង​បទ​ពិសោធន៍​ទូ​លំ​ទូ​លាយ​ក្នុងវិស័យ​ធនាគារ ដោយ​រួម​បញ្ចូល​ទាំង​ផ្នែក​គ្រប់​គ្រង​ហា​និភ័យ (ហានិភ័យ​ទីផ្សារ ហានិភ័យ​ឥណទាន ហានិភ័យ​សន្ទនីយ​ភាព និង​ហានិភ័យ​ប្រតិបត្តិការ​ជា​ដើម) អភិបាល​កិច្ច និង​យុទ្ធសាស្រ្ត អាជីវកម្ម។ ឯកឧត្តម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ឡើង​វិញ​យ៉ាង​ជោគ​ជ័យ​ក្នុង​អំឡុង​ទសវត្សឆ្នាំ២០០០​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង និង​ប្រកប​ដោយ​សុវត្ថិភាព​ក្រោម​ការ​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​បាន​យ៉ាង​ល្អ ព្រម​ទាំង​បាន​បង្កើត​ឱ្យ​មាន​ការ​កេណ្ឌ​ប្រមូល​ប្រាក់​បញ្ញើ​យ៉ាង​មានប្រសិទ្ធ​ភាព​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ឯកឧត្តម គិម វ៉ាដា ទទួល​បាន​បរិញ្ញាបត្រផ្នែក​ច្បាប់​ក្នុង​ឆ្នាំ ១៩៧៥ បរិញ្ញា​បត្រ​ផ្នែក​ធនាគារ ក្នុង​ឆ្នាំ ១៩៨៥ និង​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ធុរកិច្ច ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ Charles Sturt ប្រទេស​អូស្ត្រាលី នៅឆ្នាំ ២០០៣។ ឯកឧត្តម​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ និងជា​វា​គ្មិន​នៅ​សាកល​វិទ្យាល័យ​ល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ ក្នុង​អំឡុង​ពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​នាម​ជា​វាគ្មិន​ក្នុង​សន្និសីទ​សិក្ខា​សាលា​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ដែលទាក់​ទង​នឹង​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ច្បាប់ ការ​ត្រួត​ពិនិត្យ​គ្រឹះ​ស្ថាន​ធនាគារ និង​មី​ក្រូ​ហិរញ្ញ​វត្ថុ ព្រម​ទាំង​សេវា​កម្ម​ធនាគារចល័ត និង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ។ ចំពោះ​ការ​ងារ​អន្តរ​ជាតិ​លោក​បាន​ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​ឥណទាន​កសិកម្ម និង​ជន​បទ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក (APRACA) ពី​ខែ​កក្កដា ឆ្នាំ ២០១២ ដល់ខែមិថុនា ឆ្នាំ ២០១៤ និង​ជា​សមាជិក​ប្រតិបត្តិ នៃ​សហព័ន្ធ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ (AFI) ពីខែមករា ឆ្នាំ ២០១៥ ដល់ខែមិថុនា ឆ្នាំ ២០១៧ ផងដែរ។

icons

ឯកឧត្តម SHINOHARA KATSUHIRO

អភិបាលឯករាជ្យ

ឯកឧត្តម SHINOHARA KATSUHIRO ធ្លាប់មានប្រវត្តិរស់នៅប្រទេសកម្ពុជាជាង ៥០ ឆ្នាំកន្លងមកហើយ។ នៅឆ្នាំ១៩៦៧ គាត់បានមកដល់ប្រទេសកម្ពុជាលើកដំបូងក្នុងនាមជាមន្ត្រីការទូតរបស់ជប៉ុន និងបានចំណាយពេល២ឆ្នាំដំបូងរស់នៅក្នុងវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញដែលក្នុងនោះលោកបានចំណាយពេល៧ខែបួសជាព្រះសង្ឃដើម្បីសិក្សាភាសា និងវប្បធម៌ខ្មែរមុនពេលចូលកាន់មុខដំណែងជាមន្ត្រីលេខានៅស្ថានទូតជប៉ុនក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីឯកឧត្តមបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាក្នុងនាមជាអគ្គទីប្រឹក្សាស្ថានទូតជប៉ុន (ពីឆ្នាំ ១៩៩១ ដល់ ១៩៩៤ និងពីឆ្នាំ២០០១ ដល់ ២០០៤) ឯកឧត្តមបានបង្កើតចំណងមិត្តភាពជាមួយប្រទេសកម្ពុជាយ៉ាងរឹងមាំក្នុងតួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០០៩។ ចាប់ពីខែធ្នូឆ្នាំ២០១២មក ឯកឧត្តម គឺជាអភិបាលឯករាជ្យរបស់ ធនាគារ ស្ថាបនា ហើយលោកក៏ជាសមាជិកគណៈកម្មការកម្រិតក្រុមប្រឹក្សាភិបាល។ បច្ចុប្បន្នលោកជាប្រធានតំណាងនៃអង្គការ NGO មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា(CIESF) នៃប្រទេសជប៉ុនដែលមាន មានទីតាំងនៅរាជធានីភ្នំពេញ។

icons

លោក John Gerard Williams

អភិបាលឯករាជ្យ

ជាមួយនឹងប្រវត្តិការងារថ្នាក់អន្តរជាតិ និងបទពិសោធន៍ជានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្សយ៉ាងទូលំទូលាយ លោក Willams បានចាប់ផ្តើមអាជីពការងារនៅក្នុងឧស្សាហកម្មសេវាហិរញ្ញវត្ថុ ក្នុងឆ្នាំ ១៩៨៦។  ក្នុងអាជីពការងារមួយដែលមានរយៈពេល ៣៦ឆ្នាំ លោក Williams មានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកធនធានមនុស្សទាំងក្នុងស្រុក និងក្រៅស្រុក។ លោក Williams មានបទពិសោធន៍យ៉ាងច្រើនក្នុងការបំពេញការងារជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលដែលប្រកបដោយវិជ្ជាជីវៈ។ 
ក្រៅពីនៅទីក្រុងឡុងដ៍ លោក Williams បានចំណាយពេលលើអាជីពការងាររបស់លោកនៅទីក្រុងជាច្រើនដូចជា អាំស្ទែដាំ តូក្យូ ហុងកុង និងសិង្ហបុរី។ លោកក៏បានបំរើការនៅក្នុងក្រុមហ៊ុនពហុជាតិធំតូចជាច្រើន ហើយលោកបានរៀនសូត្រ និងសម្របខ្លួនតាមបរិយាបទការងារនីមួយៗបានយ៉ាងល្អ។
លោក Williams មានសមត្ថភាពខ្ពស់ក្នុងការកសាង អភិវឌ្ឍ និងដឹកនាំក្រុមកការងារធនធានមនុស្សក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រាកដថាពួកគេអាចសម្របខ្លួន និងបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។  លោកយល់ច្បាស់អំពីភាពខុសគ្នានៃវប្បធម៌ និងភាពចម្រុះនៃជាតិសាសន៍។ លោកធ្លាប់បានដឹកនាំគម្រោងអន្តរជាតិសំខាន់ៗក្នុងផ្នែកជាច្រើនដូចជា សំណង និងអត្ថប្រយោជន៍បុគ្គលិក ការជ្រើសរើសបុគ្គលិក ការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមហ៊ុន ការគ្រប់គ្រងបុគ្គលិក និងបុគ្គលិកជំនាញៗមកពីបរទេស។  ក្នុងបទពិសោធន៍ការងារ លោកបានធ្វើការជាមួយក្រុមហ៊ុន Swiss Re ធនាគារ Kleinwort Benson ធនាគារ ING ក្រុមហ៊ុន Daiwa Capital Markets និង ធនាគារ MUFG ។
នៅចុងឆ្នាំ ២០២២ លោក Williams បានសម្រេចចិត្តលាឈប់ពីការងារសាជីវកម្មរបស់លោក ហើយនៅក្នុងឆ្នាំ ២០២៣ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយផ្តោតសំខាន់ទៅលើ ការបង្ហាត់បង្រៀន ការសម្របសម្រួល និងការងារប្រឹក្សាផ្នែកធនធានមនុស្ស។ 
លោកគឺជាគ្រូបង្វឹកជំនាញដ៏មានគុណសម្បត្តិមួយរូប នៅសហព័ន្ធគ្រូបង្វឹកអន្តរជាតិ និងមានការផ្តល់កិត្តិយសជាអ្នកសម្របសម្រួលដោយមជ្ឍមណ្ឌលដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព (CEDR)។
ក្នុងឆ្នាំ ២០២៤ លោក Williams បានចូលរួមជាមួយធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងនាមជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ។ 

Executive Management

ប្រធាននាយកប្រតិបត្តិ

icons

លោក ហែន ហ្គី. ម៉ូលដឺ 

ប្រធាននាយកប្រតិបត្តិ

បច្ចុប្បន្ននេះ លោក ហែន ហ្គី. ម៉ូលដឺ គឺជាប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ស្ថាបនា ភីអិលស៊ី។ លោក ហែន គឺជាថ្នាក់ដឹកនាំដែលទទួលបានសមិទ្ធផលជាច្រើនជាមួយនឹងបទពិសោធន៍ការងារអស់រយៈពេលជាង ៤០ ឆ្នាំក្នុងសេវាហិរញ្ញវត្ថុបុគ្គល និងធនាគារវិនិយោគ ហើយលោក ហែន មានជំនាញ និងបទពិសោធយ៉ាងទូលំទូលាយលើការគ្រប់គ្រងយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរ ហានិភ័យឥណទាន និងរតនាគារ។ លោក ហែន មានកំណត់ត្រា ដែលបានបង្ហាញឱ្យឃើញពីជោគជ័យនៃការផ្លាស់ប្តូរ និងការពង្រីកអាជីវកម្មក្នុងរយៈពេលដ៏ខ្លី ពោលគឺការដឹកនាំអាជីវកម្មដែលមានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន។ 
លោក ហែន បានចាប់ផ្តើមអាជីពការងារនៅក្នុងឆ្នាំ ១៩៨២ នៅធនាគារ ABN Amro ដែលលោកបានបម្រើការងារ និងកាន់តួនាទីជាច្រើននៅក្នុងប្រទេសហូឡង់ ឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី កូឡុំប៊ី រូម៉ានី និងអារ៉ាប៊ីសាអូឌីត។ ​​​​​​​
មុនពេលលោក ហែន ចូលបម្រើការងារនៅ ធនាគារ ស្ថាបនា លោកបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ Devshack International (“DSI Group”) ជាកន្លែងដែលលោកបានបង្កើត និងអនុវត្តយុទ្ធសាស្រ្តសម្រាប់ទីផ្សារនៅក្នុងតំបន់ Sub-Saharan។ លោក ក៏បានកាន់តួនាទីជាប្រធាននាយកប្រតិបត្តិរបស់ធនាគារជាតិពាណិជ្ជហ្សំប៊ី (“Zanaco”) នៅប្រទេសហ្សំប៊ី ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rabo Development នៅប្រទេសហូឡង់ និងជាប្រធាននាយកប្រតិបត្តិនៅធនាគារ PT RaboBank នៅប្រទេសឥណ្ឌូនេស៊ី ហើយលោកមានបទពិសោធការងារជាច្រើនក្នុងការធ្វើការងារក្នុងទ្វីបចំនួន ៤ ដូចជា អាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្រ្វិក។

អនុប្រធាននាយកប្រតិបត្តិ

icons

លោក អាលវីដ ស្វាកសិនប័ក

អនុប្រធាននាយកប្រតិបត្តិ

លោក អាលវីដ ស្វាកសិនប័ក ជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា ភីអិលស៊ី ដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងសេវាធនាគារអន្តរជាតិ និងការប្រឹក្សាលើផ្នែកគ្រប់គ្រង ដែលលាតសន្ធឹងលើទីផ្សារអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ លោកមាន  ជំនាញយ៉ាងច្បាស់ទៅលើសេវាធនាគាររូបវន្តបុគ្គល និងសេវាធនាគារអាជីវកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិ និងគំនិតផ្តួចផ្តើមលើការផ្លាស់ប្តូរយុទ្ធសាស្រ្ត រួមទាំងការអភិវឌ្ឍផ្នែកឌីជីថល ការវិភាគទិន្នន័យ និងការគ្រប់គ្រងហានិភ័យ។
ជាមួយនឹងចំណង់ចំណូលចិត្តចំពោះការច្នៃប្រឌិត និងការអភិវឌ្ឍផ្នែកឌីជីថល លោក អាលវីដ  នឹងមកគ្រប់គ្រង និងដឹកនាំផ្នែកសេវាធនាគាររូបវន្តបុគ្គល សេវាធនាគារឌីជីថល និងសេវាធនាគារអាជីវកម្ម នៅធនាគារ ស្ថាបនា ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព និងភាពជោគជ័យផ្នែកពាណិជ្ជកម្ម។
 បទពិសោធន៍យ៉ាងច្រើនកន្លងមករបស់ លោក អាលវីដ រួមមាន ការដឹកនាំយុទ្ធសាស្ត្រឌីជីថល និងការអភិវឌ្ឍនៅធនាគារ United Overseas (UOB) និងបម្រើការងារជាទីប្រឹក្សាផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Arete Financial Partners ក្នុងប្រទេសសិង្ហបុរី។ តាមរយៈអាជីពការងាររបស់លោក លោកមានតួនាទី និងតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៅធនាគារ Citibank ប្រចាំសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។
លោក អាលវីដ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Melbourne Business School និងបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យ William & Mary។

icons

លោក ដេវីដ រីឆាត ថូម៉ាស

អនុប្រធាននាយកប្រតិបត្តិ

លោក ថូម៉ាស គឺជាអនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ហើយលោកមានតួនាទីដឹកនាំផ្នែកគ្រប់គ្រងឥណទាន ផ្នែកគ្រប់គ្រងហានិភ័យ និងផ្នែកសន្តិសុខព័ត៌មាន។ លោក ថូម៉ាស មានបទពិសោធន៍ការងារជាង 30 ឆ្នាំនៅអាស៊ីប៉ាស៊ីហ្វិក។ មុនពេលចូលបម្រើការងារនៅធនាគារ ស្ថាបនា លោកជានាយកប្រតិបត្តិហានិភ័យនៅ China Development Financial Group (តៃវ៉ាន់)។ បន្ថែមពីលើនេះ  លោកក៏ធ្លាប់ជានាយកប្រតិបត្តិហានិភ័យក្នុងក្រុមហ៊ុន CIMB Group នាយកប្រតិបត្តិហានិភ័យនៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ធនាគារ Royal Bank of Scotland និងជានាយកប្រតិបត្តិ ប្រតិបត្តិការឥណទាននៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ធនាគារ Bank of America។ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់់ធនាគារ KGI Bank (តៃវ៉ាន់) និងធនាគារ PT Bank CIMB Niaga Tbk ផងដែរ។ លោកមានបទពិសោធន៍កាន់មុខតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់ជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងហានិភ័យ នៅតាមបណ្តាប្រទេសផ្សេងៗដូចជា៖ ប្រទេសសិង្ហបុរី ហុងកុង ថៃ តៃវ៉ាន់ និងម៉ាឡេស៊ី។ លោក ថូម៉ាស ធ្លាប់ទទួលបានពានរង្វាន់ជាមន្រ្តីគ្រប់គ្រងហានិភ័យធនាគារនៅអាស៊ីឆ្នើមប្រចាំឆ្នាំ 2018។

ប្រធានផ្នែក

icons

លោក សៀង សេរី

នាយកប្រតិបត្តិ រដ្ឋបាល

លោក សៀង សេរី មានបទពិសោធន៍ជាង ២៥ ឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងក្រុមហ៊ុន FMCG អន្តរជាតិ។ មុនពេលលោកត្រលប់មកបម្រើការងារនៅ ធនាគារ ស្ថាបនា ភីអិលស៊ី ជានាយកប្រតិបត្តិ រដ្ឋបាល នៅខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ស្ថាបនា លីមីតធីត ក្នុងប្រទេសភូមា។ បន្ថែមពីលើនេះទៅទៀត លោកបានធ្លាប់បម្រើការងារនៅធនាគារជប៉ុន MARUHAN ក្នុងឆ្នាំ២០០៨ ជាប្រធានសាខា និងបានអភិវឌ្ឍអាជីពការងាររបស់លោកក្នុងតួនាទីផ្សេងៗជាច្រើនទៀតរួមមាន៖ ប្រធានសាខាស្នាក់ការកណ្តាល ប្រធានផ្នែកលក់ ប្រធានស្ថាប័នហិរញ្ញវត្ថុ នាយកប្រតិបត្តិរដ្ឋបាល និងប្រធាននាយកប្រតិបត្តិ។
​​​​​​​
លោក សេរី បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ MAHARISHI Vedic ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ២០០៨ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ ក្នុងដំណើរអាជីពការងាររបស់លោក លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងទៅនឹងធនាគារធុរកិច្ច។ លើសពីនេះទៅទៀត លោកត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាភិបាលដែលមានវិជ្ជាជីវៈពីវិទ្យាស្ថាន Myanmar Institute of Directors (MIoD) ក្នុងឆ្នាំ២០២០។

icons

លោក ម៉េង វាសនា

នាយកប្រតិបត្តិហានិភ័យ

លោក ម៉េង វាសនា មានបទពិសោធន៍ជាង ១៦ ឆ្នាំ នៅក្នុងវិស័យធនាគារ និងក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ។ លោកធ្លាប់ជាប្រធានផ្នែកសវនកម្មនៅក្រុមហ៊ុន Pricewaterhouse Coopers ក្នុងប្រទេសកម្ពុជា មុននឹងលោកបានចូលបម្រើការនៅ ម៉ារូហាន់ ធនាគារ ជប៉ុន នៅខែមេសា ឆ្នាំ២០១២ ក្នុងតំណែងជានាយកសវនកម្មផ្ទៃក្នុង និងបន្ទាប់មកកាន់តំណែងផ្សេងទៀតដូចជា ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យសាជីវកម្ម និងប្រធាននាយកដ្ឋានឥណទាន មុនពេលការរួមបញ្ចូលគ្នារវាង ម៉ារូហាន់ ធនាគារ ជប៉ុន និង ស្ថាបនា លីមីតធីត ក្លាយទៅជាធនាគារពាណិជ្ជ កាលពីខែមេសា ឆ្នាំ២០១៦។ លោកក៏បានបន្តបម្រើការជាប្រធាននាយកដ្ឋានឥណទានអាជីវកម្ម រហូតដល់លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិហានិភ័យ នៅខែមេសា ឆ្នាំ ២០២០។ លោក វាសនា ទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០២។ លោកបានប្រលងជាប់ និងក្លាយទៅជាសមាជិក ACCA ក្នុងឆ្នាំ ២០០៩ និង FCCA ក្នុងឆ្នាំ ២០១៤។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ លោកទទួលបាន “Certified Expert in Risk Management” ដោយសញ្ញាបត្រចេញពី Frankfurt School of Finance and Management ប្រទេសអាឡឺម៉ង់។

icons

លោក ហុង ឡងឌី

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ហុង ឡងឌី មានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារ និងនៅក្រុមហ៊ុនគណនេយ្យធំមួយនៅប្រទេសកម្ពុជា។ មុនពេលចូលបម្រើការនៅ ធនាគារ ស្ថាបនា លោកគឺជាសវនករនៅ PricewaterhouseCoopers ក្នុង​ប្រទេស​កម្ពុជា​ផ្នែក Assurance and Advisory។ លោកបានបម្រើសេវាដល់អតិថិជនជាច្រើន ជាពិសេសផ្នែកឧស្សាហកម្មទូរគមនាគមន៍ និងធនាគារ។ នៅឆ្នាំ ២០១៣ លោក ឡងឌី ចូលបម្រើការនៅម៉ារ៉ូហាន់ ធនាគារ ជប៉ុន ជាប្រធានសវនកម្មផ្ទៃក្នុងរហូតដល់ការរួមបញ្ចូលគ្នានៅឆ្នាំ ២០១៦ ជាធនាគារ ស្ថាបនា។ តាំងពីឆ្នាំ ២០១៦ លោកបានដឹកនាំកិច្ចការងារផ្សេងៗរួមមាន ផ្នែកគ្រប់គ្រងហានិភ័យ និងការអនុលោមប្រតិបត្តិការ ផ្នែកហានិភ័យទីផ្សារ ព្រមទាំងផ្នែកសវនកម្មផ្ទៃក្នុង។ លោក ឡងឌី ទទួលបានបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង ព្រមទាំងវិញ្ញាបនបត្រ CAT និងACCA ពីសមាគមអ្នកជំនាញគណនេយ្យACCA និងវិញ្ញាបនបត្រអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រង Frankfurt នៅប្រទេសអាល្លឺម៉ង់។ លោកធ្លាប់ជាសមាជិកថ្នាក់ FCCA នៃស្ថាប័នACCA ព្រមទាំងបច្ចុប្បន្នជាសមាជិកនៃ IIAP និង KICPAA ផងដែរ។ 

icons

លោក ណក់ ពេជ្រកោសា

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក ណក់ ពេជ្រកោសា មានបទពិសោធន៍បច្ចេកវិទ្យាជាង ១៩ ឆ្នាំជាមួយក្រុមហ៊ុនអន្តរជាតិ និងវិទ្យាស្ថានហិរញ្ញវត្ថុ។ មុននឹងចូលបម្រើការនៅធនាគារ ស្ថាបនា គាត់ជាប្រធានផ្នែកព័ត៌មានវិទ្យានៅធនាគារ J Trust រ៉ូយ៉ាល់។ លោកបានធ្វើការនៅធនាគារ ANZ និងធនាគារ J Trust រ៉ូយ៉ាល់អស់រយៈពេល ៨ ឆ្នាំ។ លោក កោសា ទទួលបានអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាលកវិទ្យាល័យន័រតុន និង​បរិញ្ញាបត្រផ្នែកព័ត៌មានសេដ្ឋកិច្ចពីសាកល​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្ត្រ។ លោកក៏ទទួលបានវិញ្ញាបនបត្រអន្តរជាតិនៅ ITIL COBIT CPISI អ្នកដឹកនាំការអនុវត្ត ISMS ISO 27001:2013 និងតម្រូវការ QMS ISO9001:2015។

icons

លោក កុយ ចំរើនវិជ្ជា

នាយកប្រតិបត្តិ ប្រតិបត្តិការឥណទាន

លោក កុយ ចំរើនវិជ្ជា មានបទពិសោធន៍បម្រើការងារក្នុងវិស័យធនាគាររយៈពេលជាង ១៥ឆ្នាំ ហើយមុនពេលចូលបម្រើការងារនៅធនាគារ ស្ថាបនា លោកបានបម្រើការងារនៅ ធនាគារ វឌ្ឍនៈ អស់រយៈពេលជាង ៨ឆ្នាំ។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ស្ថាបនា ជាអនុប្រធាន នាយកដ្ឋានឥណទានក្នុងខែកញ្ញា ឆ្នាំ ២០១៥ ក្រោយមកលោកត្រូវបានតែងតាំងជា នាយកដ្ឋានប្រតិបត្តិការឥណទាននៅខែមេសា ឆ្នាំ ២០១៨ ដោយបានគ្រប់គ្រងផ្នែកជាច្រើន ដូចជាផ្នែកការវិភាគ និងវាយតម្លៃឥណទានខ្នាតតូច និងមធ្យម និងឥណទានពាណិជ្ជកម្ម ផ្នែករដ្ឋបាលឥណទាន និងផ្នែកវាយតម្លៃទ្រព្យបញ្ចាំ។ អស់ជាច្រើនឆ្នាំកន្លងមកនេះ លោកបានដឹកនាំផ្នែកឥណទាន និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរជាច្រើនផងដែរ។ លោកបានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោងបានដោយជោគជ័យក្នុងការបង្កើត និងកំណត់ស្តង់ដារនៃផលិតផលឥណទាន និងមាត្រដ្ឋាននៅក្នុងប្រព័ន្ធធនាគារស្នូល និងអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារ គោលនយោបាយ កំណែទម្រង់ប្រតិបត្តិការ និងធ្វើអោយមានស្វ័យប្រវត្តិកម្ម។ លោកក៏បានដឹកនាំក្រុមការងារ រដ្ឋបាលឥណទាន ដើម្បីកែលម្អគុណភាពទិន្នន័យនៅក្នុងប្រព័ន្ធធនាគារស្នូល ដែលបានធ្វើឱ្យធនាគារ ស្ថាបនា បានទទួលពានរង្វាន់គុណភាពទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ក្នុងខែតុលា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ ប្រតិបត្តិការឥណទាននៃធនាគារ ស្ថាបនា ក្នុងខែឧសភា ឆ្នាំ២០២២។ លោក វិជ្ជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យន័រតុនក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ២០១០ និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងក្នុង ឆ្នាំ២០០៧។

icons

អ្នកស្រី ឈឹម សំអុល

នាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម

អ្នកស្រី ឈឹម សំអុល គឺជាសមាជិកដ៏សំខាន់មួយរូបនៃគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ស្ថាបនា ដែលនាពេលបច្ចុប្បន្ននេះ អ្នកស្រីមានតួនាទីជានាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម ដោយគ្រប់គ្រងនាយកដ្ឋានចំនួន ០២ រួមមាន៖ នាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋាននីតិកម្ម/លេខាធិការដ្ឋាន។ សូមបញ្ជាក់ផងដែរថា អ្នកស្រី សំអុល ក៏ជាមេធាវី ដែលជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ក្នុងរយៈពេលជាង ១០ឆ្នាំ ក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ប្រកប ដោយគុណភាព ក៏ដូចជាការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ដោយរួមមានទាំងការផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្ម/រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដែលលើសពីនេះ អ្នកស្រី ក៏ជាមេធាវីមួយរូបដែលទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងវិស័យមូលបត្រកម្ពុជាផងដែរ។

ចំពោះប្រវត្តិការសិក្សា អ្នកស្រី សំអុល គឺជាបេក្ខបណ្ឌិតដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិភូមិបាលពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 3។ អ្នកស្រី ក៏ជាអតីតនិស្សិតដែលទទួលបាន “អាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា”ក្នុងកំឡុងឆ្នាំ២០០៤-២០០៨ សម្រាប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យា ល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 2។ លើសពីនេះ អ្នកស្រី ក៏ទទួលបានបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
​​​​​​​
បន្ថែមពីប្រវត្តិសិក្សាខាងលើ អ្នកស្រី សំអុល ទើបតែទទួលបានគុណវុឌ្ឍិពី CEDR Mediator នៃចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២២ ហើយអ្នកស្រីក៏ជាសមាជិករបស់ SIArb (Singapore Institute of Arbitration) តាំងពីឆ្នាំ២០១៧ ក៏ដូចជាអតីតនិស្សិតស្រាវជ្រាវនៅសាកលវិទ្យាល័យ National University of Singapore ក្នុងឆ្នាំ២០១០។

icons

លោក ប៊ុន សារ៉ាឌី

នាយកប្រតិបត្តិផលិតផល

បច្ចុប្បន្ននេះ លោក ប៊ុន សារ៉ាឌី គឺជានាយកប្រតិបត្តិផលិតផល នៃធនាគារ ស្ថាបនា ដែលមានតួនាទីដឹកនាំ និងគ្រប់គ្រងលើផលប័ត្រ ការអនុវត្តផលិតផល និងសេវា ស្ថាបនា ព្រីមារណ៍។ លោក សារ៉ាឌី មានបទពិសោធន៍ជាង ១៨ឆ្នាំ ក្នុងវិស័យធនាគារ និង៥ឆ្នាំជាមួយក្រុមហ៊ុនសវនកម្មអន្តរជាតិ PricewaterhouseCoopers (PwC) Cambodia ដែលមានតួនាទីជាសវនករខាងក្រៅ។ 

នៅធនាគារ ស្ថាបនា លោកបានកាន់តួនាទីជាច្រើនរួមមាន៖ នាយកផ្នែកប្រតិបត្តិការ នាយកគ្រប់គ្រងសាខា នាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គល និងនាយកប្រតិបត្តិផលិតផល។

មុនលោកចូលបម្រើការងារនៅធនាគារ ស្ថាបនា លោក សារ៉ាឌី ធ្លាប់កាន់តំណែងជានាយកផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៅធនាគារ វឌ្ឍនៈ និងជាសវនករជាន់ខ្ពស់នៅធនាគារ កាណាឌីយ៉ា។ 
​​​​​​​
បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០១ លោកបានចាប់ផ្តើមអាជីពការងារ ដែលមានតួនាទីជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន PWC ជាកន្លែងការងារ ដែលលោកទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃក្នុងការអនុវត្តសវនកម្ម និងវិភាគហិរញ្ញវត្ថុ។ ជាមួយនឹងតួនាទី និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ លោក ប៊ុន សារ៉ាឌី នៅតែបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពរីកចម្រើន និងភាពជោគជ័យដល់ធនាគារ ស្ថាបនា។

icons

លោក ឆេង យ៉ានិត

នាយកប្រតិបត្តិលក់ និងចែកចាយ

លោក យ៉ានិត ត្រូវបានតែងតាំងជានាយកប្រតិបត្តិលក់ និងចែកចាយក្នុងខែតុលា ឆ្នាំ២០២៤។ លោកបានបម្រើការងារជានាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គល នៃធនាគារ ស្ថាបនា ក្នុងខែមិថុនា ឆ្នាំ២០២៤។

​​​​​​​លោក យ៉ានិត មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ជាមួយនឹងកំណត់ត្រាការងារដ៏ឆ្នើមក្នុងផ្នែកផ្សេងៗគ្រប់ស្ថានភាពរាប់បញ្ចូលទាំងកំណត់ត្រាការងារទាំងក្នុងស្រុក និងក្រៅស្រុក។

លោក យ៉ានិត មានបទពិសោធន៍ និងចំណេះដឹងយ៉ាងស្ទាត់ជំនាញលើការលក់ ឌីជីថល ការគ្រប់គ្រងគម្រោង ការអភិវឌ្ឍន៍ផលិតផលឥណទាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង ការបង្វឹក និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។ បន្ថែមពីលើនេះ លោកក៏មានបទពិសោធន៍ និងជំនាញយ៉ាងពិសេសក្នុងការចាប់ផ្តើមអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មឱ្យមានភាពរីកចម្រើន និង ការគ្រប់គ្រងវិបត្តិដូចដែលលោកបានបង្ហាញឱ្យឃើញពីភាពជោគជ័យទាំងនោះនៅពេលដែលលោកបានបម្រើការងារជានាយកប្រតិបត្តិប្រតិបត្តិការនៅប្រទេសមីយ៉ាន់ម៉ា។
​​​​​​​
លោកយ៉ានិត ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងវិញ្ញាបនបត្រគ្រប់គ្រងគម្រោងពីស្ថាប័នគ្រប់គ្រងសិង្ហបុរី។

Financial Report

របាយការណ៍សវនកម្មហិរញ្ញវត្ថុ

Corporate Social Responsibility

ការអនុវត្តការងារទំនួលខុសត្រូវសង្គមរបស់ ធនាគារ ស្ថាបនា ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងគម្រោងដែលផ្តល់នូវផលប្រយោជន៍ និងជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ បរិស្ថាន និងសង្គមទាំងមូល។

ចំនុចសំខាន់នៃការងារទំនួលខុសត្រូវសង្គមរបស់យើង គឺផ្តោតលើការអភិវឌ្ឍន៍សហគមន៍ដែលពាក់ព័ន្ធនឹងការគាំទ្រដល់អង្គការក្នុងស្រុក និងគាំទ្រនូវគំនិតផ្តួចផ្តើមដែលកំពុងធ្វើលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ដូចជា៖  ការជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

និរន្តរភាព គឺជាផ្នែកសំខាន់មួយទៀតនៃការងារទំនួលខុសត្រូវសង្គមរបស់យើងដូចជា ការជំរុញលើការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពដែលផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាកសំណល់ និងការគាំទ្រដល់ការអភិរក្សផ្សេងៗក្នុងតំបន់មួយចំនួន។

យើងជឿជាក់ថាតាមរយៈការចូលរួមរបស់យើង គឺជាការរួមចំណែកមួយក្នុងនាមជាធនាគារពាណិជ្ជក្នុងការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ និងបង្កើតនូវពលជាវិជ្ជមានជុំវិញខ្លួនយើងផងដែរ។​​​​​​​ 

Privacy Policy

គោល​នយោបាយ​ឯក​ជនភាពរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី

គោលការណ៍ឯកជនភាពរបស់ធនាគារ ស្ថាបនា (ហៅកាត់ថា “គោលការណ៍ឯកជន”) មានគោលបំណងផ្តល់នូវព័ត៌មានទាក់ទងនឹងការប្រមូល ការបង្ហាញ ការប្រើប្រាស់ និងការចែករំលែក (ហៅជារួមថា “ដំណើរការ” )_ព័ត៌មានបុគ្គលដោយធនាគារ ស្ថាបនា និងបុត្រសម្ព័ន្ធរបស់ខ្លួន (តទៅនេះហៅថា “ធនាគារស្ថាបនា” “យើង” ឬ “យើងខ្ញុំ”) តាមរយៈការប្រើប្រាស់របស់លោកអ្នកនៅលើគេហទំព័ររបស់ធនាគារ ស្ថាបនា កម្មវិធីទូរសព្ទដៃ (Mobile Applications) និងទំព័របណ្ដាញសង្គម ដែលភ្ជាប់ទៅនឹងគោលការណ៍ឯកជនដោយអនុលោមតាមច្បាប់ជាធរមាន។ គោលការណ៍ឯកជននេះ ក៏ពន្យល់ផងដែរអំពីសិទ្ធិឯកជនរបស់លោកអ្នកទាក់ទងនឹងការដំណើរការព័ត៌មាននេះ។

ដូចដែលមានចែងក្នុងគោលការណ៍ឯកជននេះ ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួន មានន័យថាព័ត៌មាន ទោះបីជាពិត ឬមិនពិតក៏ដោយ ដែលទាក់ទងនឹងការកំណត់អត្តសញ្ញាណឯកត្តបុគ្គល និងនីតិបុគ្គល។ សម្រាប់ព័ត៌មានជាអប្បរមាត្រូវរួមបញ្ចូលដោយមិនកំណត់តែទៅលើ ឈ្មោះក្រុមហ៊ុន និងឯកសារក្រុមហ៊ុន ឬ ឈ្មោះ អាសយដ្ឋាន ភេទ ថ្ងៃខែឆ្នាំកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន អ៊ីម៉ែល មុខរបរ ព័ត៌មានលំអិតទាក់ទងនឹងអាជីវកម្ម លេខទូរស័ព្ទ ឬ ព័ត៌មានដែលប្រមូលបានតាមរយៈការទំនាក់ទំនងជាមួយពួកយើងនៅលើគេហទំព័រ ឬ ព្រឹត្តិការណ៍ផ្សេងៗ។ ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួន សំដៅលើ (“ព័ត៌មានអំពីលោកអ្នក”)។​​​​​​​

យើងស្នើលោកអ្នកអានគោលការណ៍ឯកជននេះដោយប្រុងប្រយ័ត្ន ដើម្បីដឹងច្បាស់អំពីដំណើរការនៃការអនុវត្តទិន្នន័យរបស់យើង មុនពេលចុះឈ្មោះ និង/ឬ ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារស្ថាបនា។ ប្រសិនបើលោកអ្នកមានកង្វល់ទាក់ទងនឹងការប្រើប្រាស់នូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន លោកអ្នកអាចពិចារណាមិនប្រើប្រាស់គេហទំព័រនេះបាន។

តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើង មានន័យថាលោកអ្នកបានផ្តល់នូវការយល់ព្រមជាលាយលក្ខណ៍អក្សរដល់យើង ដើម្បីរក្សាទុកព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានរបស់លោកអ្នកនឹងមិនត្រូវបានចែករំលែក ឬលក់ទៅឱ្យភាគីទីបីណាមួយឡើយ លុះត្រាតែមានការទាមទារពីច្បាប់ ឬបទបញ្ញត្តិណាមួយ។ គោលការណ៍ឯកជននេះ អាចមានការផ្លាស់ប្តូរនៅពេលណាមួយ ឧទាហរណ៍ដូចជាការប្រតិបត្តិតាមច្បាប់ ឬស្របតាមតម្រូវការនៃការផ្លាស់ប្ដូរអាជីវកម្ម។

ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបានទាំងអស់ អាចស្វែងរកបាននៅលើគេហទំព័ររបស់យើង ហើយវាអាចត្រូវបានស៊ើបអង្កេត និងត្រួតពិនិត្យដោយធនាគារស្ថាបនា ឬដៃគូពាណិជ្ជកម្មរបស់យើង ឬភាគីទីបី។ ទោះបីជាយ៉ាងណា ធនាគារស្ថាបនា ឬដៃគូពាណិជ្ជកម្មរបស់យើង ឬភាគីទីបី មិនអះអាង  ឬធានានូវភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ភាពពេញលេញ និងបច្ចុប្បន្នភាពនៃព័ត៌មានដែលទទួលបាននោះឡើយ។

រាល់ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលប្រមូលនៅលើគេហទំព័ររបស់យើង ឬតាមរយៈទំនាក់ទំនងរបស់លោកអ្នកដែលមានជាមួយយើង ដូចបានចែងខាងលើ នឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម៖

  • ការផ្ដល់ជូនសេវាកម្ម និងផលិតផលរបស់ធនាគារ ស្ថាបនា រួមទាំងគេហទំព័ររបស់ខ្លួន។
  • ចុះឈ្មោះដើម្បីទទួលបានផលិតផល និងសេវាកម្មរបស់ធនាគារ ស្ថាបនា។
  • ការជ្រើសរើសបុគ្គលិក និងគ្រឹះស្ថានសិក្សារបស់ស្ថាបនា។
  • ឆ្លើយតបទៅនឹងសំនួរ និងការបញ្ចេញមតិកែលម្អ ក្នុងករណីដែលលោកអ្នកមានសំណើ និងកង្វល់ជាក់លាក់ណាមួយ។
  • ស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម។
  • ការវាយតម្លៃពាណិជ្ជកម្ម ការទំនាក់ទំនង ព្រឹត្តិបត្រព័ត៌មាន និងការទំនាក់ទំនងអតិថិជនផ្សេងទៀត ដូចជាការស្ទង់មតិជាដើម។
  • ការគ្រប់គ្រងកិច្ចសន្យា និងទំនាក់ទំនងជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ និងអតិថិជនរបស់យើង។
  • ប្រតិបត្តិការនៃគេហទំព័ររបស់យើង (អាសយដ្ឋាន IP, Cookies, ការបង្កើនល្បឿនគេហទំព័រ សុវត្ថិភាពទិន្នន័យ ទិន្នន័យអនាមិកសម្រាប់រាយការណ៍ និងស្ថិតិ និងសម្រាប់រក្សាទុកជូនអតិថិជន)។
  • កែលម្អ និងរក្សាដំណើរការរបស់គេហទំព័រ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។
  • វិភាគ អភិវឌ្ឍ កែលម្អ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ មុខងារ និងដំណើរការរបស់គេហទំព័រ និងសេវាកម្ម និងផលិតផលរបស់យើង។
  • អនុលោមតាមកាតព្វកិច្ចអនុលោមភាព ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬផ្ដល់ជំនួយដល់ការអនុវត្តច្បាប់ និងការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច និង/ឬស្របតាម តម្រូវការអាជីវកម្មរបស់យើង។

លោកអ្នកមានសិទ្ធិស្នើសុំយើងខ្ញុំដើម្បីចូលប្រើប្រាស់ កែតម្រូវ រឹតបន្តឹង ទទួលច្បាប់ថតចម្លង និងស្នើសុំលុបព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ ដូចគ្នាផងដែរ លោកអ្នកក៏អាចស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានឯកជនរបស់លោកអ្នកបានគ្រប់ពេលវេលា ប្រសិនបើវាមិនត្រឹមត្រូវ ឬមិនពេញលេញ។ នៅក្នុងស្ថានភាពមួយចំនួន លោកអ្នកមានសិទ្ធិស្នើសុំឲ្យយើងលុប ឬរឹតបន្តឹងព័ត៌មានរបស់លោកអ្នក ប៉ុន្តែយើងមានសិទ្ធិក្នុងការបន្តរក្សាទុក ឬបន្តដំណើរការព័ត៌មានរបស់លោកអ្នក ឬបដិសេធការស្នើសុំរបស់អ្នក។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬការតវ៉ាទាក់ទងនឹងគោលការណ៍ឯកជននេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈផ្នែកបម្រើអតិថិជន (+៨៥៥ (០) ២៣/៨១ ៩៩៩០១០ និងតាមរយៈអ៊ីម៉ែល customercare@sathapana.com.kh ឬតាមរយៈសាខាដែលនៅជិតលោកអ្នកបំផុត។ យើងនឹងធ្វើការស៊ើបអង្កេត និងព្យាយាមដោះស្រាយរាល់បញ្ហា និង/ឬ ការតវ៉ាទាក់ទងទៅនឹងការប្រើប្រាស់ និងការបង្ហាញនូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដោយអនុលោមតាមគោលការណ៍ឯកជននេះ និងច្បាប់ជាធរមាន។

​​​​​​
​​​​​​
យើងប្តេជ្ញាការពារនូវព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រឆាំងនឹងការបំផ្លិចបំផ្លាញដោយចៃដន្យ ឬដោយខុសច្បាប់ ការបាត់បង់ដោយចៃដន្យ ការរិចរឹល និងការលាតត្រដាង ឬ ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ យើងត្រួតពិនិត្យ និងកត់ត្រានូវការផ្លាស់ប្តូរទិន្នន័យដើម្បីរក្សានូវការសម្ងាត់ ភាពត្រឹមត្រូវ និងហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មានទិន្នន័យរបស់យើង។ លើសពីនេះទៀត ក្នុងករណីមានសកម្មភាពសង្ស័យ ធនាគារស្ថាបនា អាចប្រមូលទិន្នន័យ (រួមទាំងទិន្នន័យផ្ទាល់ខ្លួន) ពីប្រភពផ្សេងៗដើម្បីចាប់ផ្តើម និងគ្រប់គ្រងទៅលើការស៊ើបអង្កេតរបស់ខ្លួន។


​​​​​​​រាល់ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលប្រមូលបាន នឹងត្រូវយកមកប្រើប្រាស់ដើម្បីអនុវត្តកាតព្វកិច្ចទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ធនាគារស្ថាបនា ហើយអាចត្រូវបានចែករំលែកផងដែរទៅកាន់ភ្នាក់ងារ អ្នកផ្តល់សេវាដែលជាភាគីទីបី និងអាជ្ញាធរពាក់ព័ន្ធ។ ធនាគារស្ថាបនា និងភាគីទីបី ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាត ដែលអាចចូលទៅកាន់ព័ត៌មានរបស់អ្នក ឬ អនុវត្តការងារណាមួយក្នុងនាមយើងខ្ញុំ ត្រូវគោរពតាមស្តង់ដារប្រតិបត្តិតាមដើម្បីការពារព័ត៌មាន ដោយអនុវត្តតាមយន្តការការពារសុវត្ថិភាពឱ្យបានសមស្របសម្រាប់រាល់ទិន្នន័យទាំងអស់។

ការប្រមូលទិន្នន័យ

យើងខ្ញុំចង់ឱ្យលោកអ្នកដឹកពីប្រភេទព័ត៌មានផ្សេងៗគ្នាដែលយើងខ្ញុំនឹងប្រមូលយក ដូច្នេះលោកអ្នកអាចសម្រេចចិត្តដោយភាពឆ្លាតវ៉ៃក្នុងការជ្រើសរើសនូវព័ត៌មានណាមួយដែលត្រូវផ្ដល់ឱ្យយើងខ្ញុំ។ រាល់ព័ត៌មានដែលទាក់ទងទៅនឹងអ្វីដែលអាចកំណត់នូវអត្តសញ្ញាណបុគ្គលត្រូវបានចាត់ទុកថាជាទិន្នន័យផ្ទាល់ខ្លួន ហើយយើងខ្ញុំអាចនឹងប្រមូលទ័ន្នន័យនេះនៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់យើងខ្ញុំ៖ 
១. ព័ត៌មានផ្ទាល់ខ្លួន មានដូចជាឈ្មោះ, អាសយដ្ឋាន និងថ្ងៃខែឆ្នាំកំណើត ព័ត៌មានស្ដីពីពន្ធ ការធានារ៉ាប់រង និងការងារ។
២.ព័ត៌មានស្ដីពីហិរញ្ញវត្ថុ និងធនាគាររបស់លោកអ្នកជាមួយនឹងយើងខ្ញុំ រួមទាំងរូបថត ទិន្នន័យជីវមាត្រ។
៣.ព័ត៌មានពីទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអ្នកដែលទទួលបានការអនុញ្ញាតពីលោកអ្នក (មានដូចជា លេខទំនាក់ទំនង, ប្រតិទិន, ស្ថានភាពទំនាក់ទំនង, កាមេរ៉ា, ការចូលទៅកាន់កន្លែងផ្ទុកទិន្ន័យពិសេស និងព័ត៌មានស្ដីពីទីតាំង។

​​​​​​​លោកអ្នកយល់ព្រមផ្តល់ឱ្យ ធនាគារ ស្ថាបនា នូវឆន្ទានុសិទ្ធិក្នុងការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងអាចចែករំលែកទៅកាន់ដៃគូអាជីវកម្មរបស់ ធនាគារ ស្ថាបនា អនុលោមតាមគោលការណ៍ឯកជនភាពរបស់ ធនាគារ ស្ថាបនា។ ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ពួកយើងខ្ញុំ ក្នុងចរិកលក្ខណៈ និង គោលបំណងស្របច្បាប់ ធនាគារ ស្ថាបនា និងដៃគូអាជីវកម្មនឹងធានានូវព័ត៌មានដែលបានប្រមូលត្រូវប្រើប្រាស់សម្រាប់ ប៉ុន្តែមិនកំណត់ត្រឹម ការវិភាគ ការចាប់យកលេខទំនាក់ទំនង ប្រតិទិន ការចូលទៅប្រើអ៊ីនធើណេត ការមេរ៉ា ការចូលទៅប្រើមុខងារទីតាំងជាដើម ។ល។ ដើម្បីផ្ដល់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុតមួយសម្រាប់លោកអ្នក។

គេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយធនាគារស្ថាបនា ហើយវាត្រូវបានដាក់ឱ្យដំណើរការក្រោមឈ្មោះ www.sathapana.com.kh។ លោកអ្នកមានកាតព្វកិច្ចគោរពរាល់លក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ឯកជននៅក្នុងគេហទំព័រនេះ។

អំឡុងពេលប្រើប្រាស់គេហទំព័រនេះ លោកអ្នកទទួលស្គាល់និងព្រមព្រៀងថា គេហទំព័រធនាគារស្ថាបនា អាចមានតំណភ្ជាប់ទៅគេហទំព័រផ្សេងទៀតដែលដំណើរការ និងគ្រប់គ្រងដោយភាគីទីបី ហើយលោកអ្នកយល់ព្រមថានឹងទទួលខុសត្រូវទៅលើការខូចខាត ការបាត់បង់ដោយចៃដន្យ ការរិចរឹល និងការចូលប្រើដោយគ្មានការអនុញ្ញាត ដែលអាចកើតមានឡើងពីគេហទំព័រភាគីទីបីនេះ។ រាល់សំណើទាក់ទងនឹងការលក់ និងព័ត៌មានទាក់ទងនឹងទំនិញ ឬសេវាកម្មដែលមានលើគេហទំព័រភាគីទីបី គឺជាការទទួលខុសត្រូវរបស់គេហទំព័រភាគីទីបីនេះ។

កម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិ ឬទទួលបានអាជ្ញាប័ណ្ណដោយធនាគារស្ថាបនា។ លោកអ្នកមិនមានសិទ្ធិផលិតឡើងវិញ បោះពុម្ពឡើងវិញ ចែកចាយ ឬកែសម្រួល ឬផ្លាស់ប្តូរព័ត៌មានមួយផ្នែក ឬទាំងស្រុង ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។ ស័្វយភាពនៃបញ្ញត្តិ៖ ភាពមិនត្រឹមត្រូវ ភាពខុសច្បាប់ ឬភាពមិនអាចអនុវត្តបាននៃលក្ខខណ្ឌណាមួយដែលមានក្នុងគេហទំព័រនេះ នឹងមិនប៉ះពាល់ដល់លក្ខខណ្ឌផ្សេងទៀតដែលនៅមាន   សុពលភាព ស្របច្បាប់ និងភាពអាចអនុវត្តបាននោះឡើយ។

Cookies៖ Cookies គឺជាចំណែកតូចនៃព័ត៌មានដែលបានរក្សាទុក និងបានចែករំលែកដោយកម្មវិធីរុករកតាមអ៊ីនធឺណែតនៅលើទូរសព្ទដៃ ឬ អង្គផ្ទុកទិន្នន័យ (Computer’s hard drive) ឬនៅក្នុងអង្គចងចាំតំណភ្ជាប់ (browser memory)។ យើងប្រើ Cookies នៅលើគេហទំព័ររបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ល្អបំផុត និងមានសុវត្ថិភាពខ្ពស់នៅលើគេហទំព័ររបស់យើង ដើម្បី    ផ្តល់ជូនលោកអ្នកនូវព័ត៌មានដែលសមស្របទាក់ទងនឹងផលិតផល និងសេវាកម្ម។

​​​​​​​ធនាគារស្ថាបនា ប្រើ Cookies ឬកបច្ចេកវិទ្យាស្រដៀងគ្នានៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រមូលព័ត៌មានតាមអនឡាញ ដូចជាលេខសម្គាល់ទូរសព្ទចល័តរបស់លោកអ្នក អាសយដ្ឋាន IP និងព័ត៌មានផ្សេងទៀតពីឧបករណ៍របស់លោកអ្នក ក៏ដូចជាលក្ខណៈទិន្នន័យនៃការប្រើប្រាស់ឧបករណ៍របស់លោកអ្នកនៅលើគេហទំព័ររបស់យើង។

BFIs Code of Conduct
bfis-img