កម្មវិធី Sathapana Tutort
Sathapana TuTort គឺជាដំណោះស្រាយកម្មវិធីទូរស័ព្ទមួយសម្រាប់ប្រភេទអាជីវកម្មធុនតូច ក្នុងការទទួលការទូទាត់បានភ្លាមៗ ប្រកបដោយសុវត្ថិភាពខ្ពស់ ពីអតិថិជនរបស់ខ្លួនដោយមិនប្រើសាច់ប្រាក់តាមរយៈ កូដ KHQR កម្មវិធី Sathapana Rewards ម៉ាស្ទ័រកាត វីសា UPI QRC និង WeChat។ ជាមួយកម្មវិធី Sathapana Tutort លោកអ្នកអាចអនុញ្ញាតឱ្យអ្នកគិតលុយគ្រប់គ្រងលើប្រតិបត្តិការទូទាត់ប្រាក់នៅក្នុងហាងនីមួយៗ បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។
លក្ខណៈពិសេស
ទទួលយកការទូទាត់តាមកូដ QR
មុខងារនេះត្រូវបានបង្កើតឡើងដើម្បីទទួលយកការទូទាត់ដោយសុវត្ថិភាព ពីកម្មវិធីធនាគារណាមួយដែលមាន KHQR WeChat និង UPI។
Virtual Terminal
អនុញ្ញាតឱ្យអាជីវករដែលជាម្ចាស់សណ្ឋាគារ និងប្រភេទក្រុមហ៊ុនទេសចរណ៍ ធ្វើការទូទាត់ប្រាក់ជាមួយភ្នាក់ងារទេសចរណ៍អនឡាញ (OTA) ដូចជា Agoda Expedia Booking.com ឬ Ctrip ជាដើម។
ទទួលយកការទូទាត់តាមប័ណ្ណ
អនុញ្ញាតឱ្យអាជីវករទទួលការទូទាត់តាមបច្ចេកវិទ្យា contactless ពីម្ចាស់ប័ណ្ណ នៅជុំវិញពិភពលោក រួមមាន វីសា និងម៉ាស្ទ័រកាត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទប្រកបដោយសុវត្ថិភាពខ្ពស់ នៅលើប្រព័ន្ធAndroid។
E-Invoicing
ជាវិធីទំនើបក្នុងការប្រមូលការទូទាត់ប្រកបដោយប្រសិទ្ធភាព និងទទួលបានការទូទាត់កាន់តែលឿនជាងមុន។ បង្កើត និងផ្ញើវិក្កយបត្រអេឡិចត្រូនិច ប្រកបដោយវិជ្ជាជីវៈ ដែលអាចឱ្យអតិថិជនរបស់អ្នកបង់ប្រាក់បានភ្លាមៗ។
សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ!
របៀបនៃការស្នើសុំ
សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ
ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។
ផ្ញើអុីមែលមកយើងខ្ញុំ
សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh
ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ +855 23 999 010 | +855 81 999 010
ទម្រង់សាកសួរតាមអនឡាញ
សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។