

ផ្តល់បទពិសោធធនាគារដែលងាយស្រួល ជាមួយបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពលំដាប់ពិភពលោក។ លោកអ្នកអាចរីករាយជាមួយការទិញទំនិញទាំងក្នុងហាង និងតាមអ៊ីនធឺណិតបានដោយរលូនតាមរយៈការទូទាត់ប្រាក់តាម QR ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ការសន្សំប្រាក់ សំណើកម្ចី និងសេវាកម្មជាច្រើនផ្សេងទៀត ពីស្មាតហ្វូនរបស់អ្នក។
ចំណុចពិសេសសម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក
បើកគណនី
បង្កើតគណនីប្រាក់រៀល និងប្រាក់ដុល្លារបានភ្លាមៗ ដោយគ្រាន់តែធ្វើតាមជំហានងាយៗ និងអាចគ្រប់គ្រងទឹកប្រាក់របស់អ្នកបានគ្រប់ពេល។
ស្ថាបនា ផេ
ទូទាត់ប្រាក់តាម QR កូដ ឬ KHQR ជាមួយដៃគូអាជីវកម្ម ស្ថាបនា និងធនាគារសមាជិកបាគងបានយ៉ាងងាយស្រួល។
ផ្ទេរប្រាក់
ទទួល ឬផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក និងក្រៅប្រទេស ជាមួយកម្រៃសេវាដែលមានភាពប្រកួតប្រជែង។
ទូទាត់វិក្កយបត្រ
ទូទាត់ថ្លៃវិក្កយបត្រសម្រាប់សេវាសាធារណៈបានយ៉ាងងាយ រួមមាន វិក្កយបត្រទឹក ភ្លើង សំរាម ពន្ធដារ និងសេវាឯកជនផ្សេងទៀត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
បញ្ចូលលុយទូរសព្ទ
បញ្ចូលទឹកប្រាក់បានភ្លាមៗគ្រប់បណ្ដាញទូរស័ព្ទចល័តទាំងអស់។
ស្នើកម្ចី
ស្នើកម្ចីជាច្រើនប្រភេទតាមបែបឌីជីថល ដោយមិនចាំបាច់ទៅដល់សាខាផ្ទាល់។
មុខងារសំខាន់ៗផ្សេងទៀត
អាចចូលប្រើកម្មវិធី ស្ថាបនា ម៉ូបាល និងធ្វើប្រតិបត្តិការផ្សេងៗបានប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើមុខងារស្កេនមុខ ឬស្កេនក្រយៅដៃ។
បង្កកប័ណ្ណ ឬបើកដំណើរការប័ណ្ណឡើងវិញ ហើយអាចឆែកមើលប្រវត្តិប្រតិបត្តិការប័ណ្ណបានយ៉ាងងាយស្រួល។
ស្នើសុំគណនីលេខពិសេសដែលមានលេខដូចគ្នានឹងលេខទូរស័ព្ទ ផ្លាកលេខរថយន្ត ថ្ងៃខែឆ្នាំកំណើត ឬលេខណាមួយដែលលោកអ្នកចូលចិត្ត។
អាចស្វែករកទីតាំងម៉ាស៊ីនអេធីអឹម/សាខា/អាជីវករបានយ៉ាងងាយស្រួល សម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ។
ផ្ញើអាំងប៉ាវទៅមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងពេលតែមួយ ហើយអាចឆែកមើលប្រវត្តិប្រតិបត្តិការបានយ៉ាងងាយស្រួល។
កម្មវិធីទូរស័ព្ទធនាគារឈានមុខគេដែលមាន5ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ជប៉ុន ចិន និងកូរ៉េ។
ដកសាច់ប្រាក់តាមរយៈលេខកូដនៅតាមម៉ាស៊ីនអេធីអឹម និងភ្នាក់ងារដោយមិនចាំបាច់ប្រើប័ណ្ណ តាមស្ថាបនា ម៉ូបាល។
បង្កើតប័ណ្ណនិម្មិបានភ្លាមៗនៅលើ ស្ថាបនា ម៉ូបាល ប្រើប្រាស់សម្រាប់ទូទាត់ថ្លៃទំនិញតាមអនឡាញ យ៉ាងមានសុវត្ថិភាពបំផុត។
លោកអ្នកអាចទស្សនាវីដេអូនៅលើ YouTube របស់ធនាគារ ស្ថាបនា តាមរយៈតំណភ្ជាប់នេះ។
ចំនួនអ្នកចូលមើលទំព័រនេះ