Home

/

ប័ណ្ណឥណទាន ស្ថាបនា នារី

ប័ណ្ណឥណទាន ស្ថាបនា នារី របស់ធនាគារ ស្ថាបនា ដែលតុបតែងយ៉ាងស្រស់ស្អាតអមជាមួយផ្កាព័ទ្ធជុំវិញមុខរបស់នារីកំពុងញញឹម គឺជាប័ណ្ណឥណទានដំបូងគេរចនាឡើងជាពិសេសសម្រាប់អតិថិជននារី ដែលស្រឡាញ់ជីវិតបែបស៊ីវិល័យ និងទំនើប ជាពិសេសនៅពេលទិញទំនិញ ឬទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានា នៅគ្រប់ទីកន្លែង។
ជាមួយនឹងមធ្យោបាយទទួលទូទាត់នៅទូទាំងពិភពលោកម្ចាស់ប័ណ្ណអាចមានជម្រើសទូទាត់បានយ៉ាងងាយស្រួលជាមួយការផ្ដល់ជូនយ៉ាងពិសេស និងបុព្វសិទ្ធិជាច្រើនផ្សេងទៀត។

title-img

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • អាចទូទាត់ថ្លៃទំនិញបានតាមរយៈម៉ាស៊ីន POS និងអនឡាញ គ្រប់ទីកន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • អាចដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម គ្រប់កន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃជាច្រើនពីដៃគូររបស់ធនាគារ ស្ថាបនា នៅកម្ពុជា និងដៃគូររបស់ VISA នៅទូទាំងពិភពលោក
  • មិនគិតថ្លៃការប្រាក់រយៈពេលរហូតដល់45ថ្ងៃ
  • ទទួលបានសារជូនដំណឹងរាល់ពេលមានប្រតិបត្តិការលើប័ណ្ណ
  • អាចពិនិត្យមើលសមតុល្យរបស់ប័ណ្ណ របាយការណ៍និងការទូទាត់វិក្កយបត្រ តាមរយៈ Sathapana Mobile
  • អនុញ្ញាតអោយមានការស្នើសុំប័ណ្ណឥណទានវីសារងសម្រាប់សមាជិកគ្រួសាររហូតដល់ 5នាក់
  • ផ្តល់ជូនសេវាកម្មអតិថិជន 24/7
  • ទទួលបានសិទ្ធិប្រើប្រាស់សាលរង់ចាំពិសេសជាង1300កន្លែងនៅទូទាំងពិភពលោក ខណៈពេលរង់ចាំជើងហោះហើរ ដែលផ្តល់ជូនដោយ DragonPass
  • ទាញយកកម្មវិធី Airport Companion ដើម្បីទទួលបានសិទ្ធប្រើប្រាស់សាលរង់ចាំពិសេសនៅព្រលានយន្តហោះ មានសិទ្ធិក្នុងការប្រើប្រាស់សាលរង់ចាំពិសេសចំនួន4ដងក្នុងមួយឆ្នាំ
  • ធ្វើដំណើរដោយឥតបារម្ភគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ពីដៃគូធានារ៉ាប់រង “Forte Insurance” របស់យើងរហូតដល់៥០ម៉ឺនដុល្លារ*
  • ទទួលបានការប្រឹក្សាយោបល់ និងការណែនាំលើការធ្វើដំណើរដោយឥតគិតថ្លៃ
  • ទទួលបានការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដែលជាតម្រូវការរបស់អ្នក
  • ដោះស្រាយការរំខានដែលអ្នកជួបប្រទះ

ថ្លៃសេវាប្រើប្រាស់ប័ណ្ណ

ឯកសារតម្រូវ

  1. ឯកសារបញ្ជាក់អត្តសញ្ញាណ
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
    • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  2. ឯកសារបញ្ជាក់ប្រាក់ចំណូល
    • បុគ្គលិក
      • លិខិតការងារ (ឈ្មោះ ប្រាក់បៀវត្សរ៍ មុខតំណែង រយ:ពេលធ្វើការ)
      • របាយការណ៍ធនាគារ(3ខែចុងក្រោយ)
      • ប័ណ្ណប្រាក់បៀវត្សរ៍ (3ខែចុងក្រោយ)
      • ឯកសារបន្ថែមប្រសិនបើចាំបាច់
    • អាជីវករ
      • របាយការណ៍ប្រាក់ចំណូល (យ៉ាងតិច1ឆ្នាំ) ឬរបាយការណ៍ធនាគារ (យ៉ាងតិច6ខែ)
      • កិច្ចសន្យាជួលផ្ទះ
      • អាជ្ញាប័ណ្ណអាជីវកម្ម/ប័ណ្ណប៉ាតង់
      • ឯកសារបន្ថែម ប្រសិនបើចាំបាច់

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។