Home

/

កម្មវិធីប័ណ្ណឥណទាន ស្ថាបនា​​​​​​

តើអ្នកកំពុងស្វែងរកប័ណ្ណឥណទានដែលមិនតម្រូវឱ្យមានឯកសារនិងលក្ខណ្ឌតម្រូវស្មុគស្មាញ ហើយសក្តិសមសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក ដែលប្រកបដោយភាពបត់បែន ទំនុកចិត្ត និងភាពងាយស្រួល មែនទេ? 

ប័ណ្ណឥណទានរបស់ធនាគារ ស្ថាបនា ត្រូវបានរចនាឡើងសម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុភ្លាមៗ និងបែបបទនៃការរស់នៅរបស់លោកអ្នក។ ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធឈីបចុងក្រោយ ប័ណ្ណឥណទានរបស់ធនាគារយើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវសេរីភាព និងជម្រើសយ៉ាងច្រើនសម្រាប់លោកអ្នក។ លោកអ្នកអាចរីករាយជាមួយការទូទាត់ទំនិញតាមអ៊ីនធឺណិត ឬនៅក្នុងហាងដោយផ្ទាល់ បានគ្រប់ទីកន្លែង។
​​​​​​​
ស្នើសុំប័ណ្ណឥឡូវនេះ នៅតាមសាខារបស់យើងទូទាំងប្រទេស!

image

អត្ថប្រយោជន៍

របៀបដាក់ពាក្យស្នើសុំ

កម្រៃសេវាប្រចាំឆ្នាំ សម្រាប់ប័ណ្ណដើម

ឆ្នាំទី1  – ឥតគិតថ្លៃ

ឆ្នាំទី2 – 50%  (2)

ឆ្នាំទី3 – 50% ​​ (3)


(2) អតិថិជនតម្រូវឱ្យធ្វើប្រតិបត្តិការយ៉ាងតិច 12 ដងក្នុងឆ្នាំទី 1

(3) អតិថិជនតម្រូវឱ្យធ្វើប្រតិបត្តិការយ៉ាងតិច 20 ដងក្នុងឆ្នាំទី 2
កម្រៃសេវាប្រចាំឆ្នាំ សម្រាប់ប័ណ្ណរង ឥតគិតថ្លៃ រហូតដល់ពីរប័ណ្ណ (កម្រិតឥណទានរួមជាមួយម្ចាស់ប័ណ្ណដើម)
កម្រៃសេវាប្រចាំឆ្នាំ សម្រាប់ប័ណ្ណរង ឥតគិតថ្លៃ រហូតដល់ពីរប័ណ្ណ (កម្រិតឥណទានរួមជាមួយម្ចាស់ប័ណ្ណដើម)
ការផ្តល់ជូនពិសេស 1. រីករាយជាមួយសាលរង់ចាំនៅព្រលានយន្តហោះជាង 1,300 កន្លែង
2. ធានា​រ៉ាប់​រង​លើ​ការ​ធ្វើដំណើរ រហូតដល់ 1លានដុល្លារ
3. ទទួលបានសេវាប្រឹក្សាយោបល់​ហិរញ្ញវត្ថុ ឬការធ្វើដំណើរជាមួយ​បុគ្គលិកផ្នែកសេវា 24/7

    • 1. ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន
      - នីតិបុគ្គលដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ
      - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ដែលមានសុពលភាព 

      2. ឯកសារបញ្ជាក់ប្រាក់ចំណូល
      ក បុគ្គលិក      
      - មានប្រាក់ចំណូលប្រចាំខែយ៉ាងតិច 250 ដុល្លារអាមេរិក
      លិខិតបញ្ជាក់ការងារ (ឈ្មោះអ្នកស្នើសុំ ប្រាក់បៀវត្ស មុខតំណែង រយ:ពេលនៃការធ្វើការ)
      លិខិតបញ្ជាក់ប្រាក់ចំណូល (របាយការណ៍ធនាគារ ឬលិខិតបញ្ជាក់ប្រាក់បៀវត្ស នៅកំឡុងពេល 6 ខែចុងក្រោយ)
      មានអតីតភាពការងារយ៉ាងតិច 3 ខែ
      ឯកសារបន្ថែម ប្រសិនបើចាំបាច់

      ខ អាជីវករ
      - លិខិតបញ្ជាក់ប្រាក់ចំណូល (របាយការណ៍ប្រាក់ចំណូលយ៉ាងតិច 1 ឆ្នាំ ឬរបាយការណ៍ធនាគារយ៉ាងតិច 6 ខែ)
      - កិច្ចសន្យាជូលផ្ទះ
      - អាជ្ញាប័ណ្ណអាជីវកម្ម/ ប័ណ្ណប៉ាតង់
      - ឯកសារបន្ថែម ប្រសិនបើចាំបាច់

    របៀបនៃការស្នើសុំ

    logo

    សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

    ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

    logo

    ផ្ញើអុីមែលមកយើងខ្ញុំ

    សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

    logo

    ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

    logo

    ទម្រង់សាកសួរតាមអនឡាញ

    សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។