Home

/

គណនីសន្សំឆ្លាតវៃ

កំពុងស្វែងរកគណនីសន្សំដែលផ្តល់អត្រាការប្រាក់ខ្ពស់ ហើយអាចប្រើប្រាស់ទឹកប្រាក់បានរាល់ពេលមានតម្រូវការមែនទេ? ជាមួយគណនីសន្សំឆ្លាតវៃ នៅធនាគារ ស្ថាបនា អ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 3.5% ប្រចាំឆ្នាំ រួមជាមួយនឹងលក្ខខណ្ឌក្នុងការដកប្រាក់សម្រាប់តម្រូវការផ្ទាល់ខ្លួនប្រកបដោយភាពបត់បែន ដែលមិនប៉ះពាល់ដល់អត្រាការប្រាក់ដែលអ្នកនឹងទទួលបានឡើយ។ អ្វីដែលកាន់តែពិសេស អ្នកអាចដាក់ប្រាក់ថែមចូលក្នុងគណនីបានគ្រប់ពេល ហើយការសន្សំរបស់អ្នកនឹងកើនឡើងជាប្រចាំជាមួយនឹងការប្រាក់ដែលត្រូវបានទូទាត់ជូនជារៀងរាល់ខែ។

ដើម្បីចាប់ផ្តើមសន្សំ សូមអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ឬបង្កើតគណនីសន្សំបានដោយងាយតាម Sathapana Mobile! 

មុខងារ និងអត្ថប្រយោជន៍

លក្ខខណ្ឌតម្រូវ


ប្រាក់ដុល្លារអាមេរិក (USD) ប្រាក់រៀល (KHR)
សមតុល្យដាក់ប្រាក់ដំបូង 100 ដុល្លារអាមេរិក  400,000 រៀល
សមតុល្យអប្បបរមា 100 ដុល្លារអាមេរិក 400,000 រៀល
អត្រាការប្រាក់ (ប្រចាំឆ្នាំ) រហូតដល់ 3.50%
ការទូទាត់ការប្រាក់ ទូទាត់ជារៀងរាល់ខែ
ការដកប្រាក់ ធ្វើប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់បាន ២ ដងក្នុងមួយខែដោយមិនកំណត់ចំនួនសាច់ប្រាក់
កម្រៃសេវានៃការដកប្រាក់
10 ដុល្លារ​/40,000 រៀល ក្នុងមួយប្រតិបត្តិការ នឹង​ត្រូវបានគិតថ្លៃសេវា ប្រសិនបើគណនីធ្វើប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់លើសពីការកំណត់ 2 ដងក្នុងមួយខែ
អត្ថប្រយោជន៍
  • អត្រាការប្រាក់កើនខ្ពស់សម្រាប់គណនីសន្សំ
  • ស័ក្តិសមសម្រាប់គោលដៅ ឬផែនការរយៈពេលខ្លី
  • ភាពបត់បែននៃការដកប្រាក់ និងផ្ទេរប្រាក់តាមរយៈកម្មវិធីទូរស័ព្ទ

កំណត់សម្គាល់

* អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយអាចមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។

    • រូបវន្តបុគ្គលដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ (និវាសនជន និង អនិវាសជន)
    • អត្តសញ្ញាណប័ណ្ណដែលមានសុពលភាព លិខិតឆ្លងដែនដែលមានសុពលភាព ឬ ឯកសារផ្សេងទៀត (ករណីចាំបាច់)
    • បំពេញទម្រង់ស្នើសុំរបស់ធនាគារ ស្ថាបនា
    • មិនសម្រាប់អតិថិជនសាជីវកម្ម

    សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ

    របៀបនៃការស្នើសុំ

    logo

    សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

    ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

    logo

    ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

    logo

    ផ្ញើអុីមែលមកយើងខ្ញុំ

    សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

    logo

    ទម្រង់សាកសួរតាមអនឡាញ

    សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។