

ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា បានចុះកិច្ចព្រមព្រៀងសហការដៃគូចែកចាយ រយៈពេល 15 ឆ្នាំ ដែលផលិតផលធានារ៉ាប់រង របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងមានផ្ដល់ជូន នៅតាមសាខាធនាគារ ស្ថាបនា ទូទាំងប្រទេស។ ឥឡូវនេះអតិថិជនរបស់យើងអាចដាក់ពាក្យស្នើសុំ ផលិតផលធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍នៅសាខាធនាគារ ស្ថាបនាណាមួយ ហើយអាចប្រើប្រាស់សេវាធនាគាររបស់យើងដើម្បីបង់បុព្វលាភរ៉ាប់រងបាន។ ភាពជាដៃគូថ្មីនេះ រួមបញ្ចូលគ្នានូវបណ្តាញធនាគារយ៉ាងទូលំទូលាយ និងមូលដ្ឋានអតិថិជនរបស់ធនាគារ ស្ថាបនា ជាមួយអ្នកជំនាញធានារ៉ាប់រងរបស់មេនូឡាយហ្វ៍ ដោយផ្តល់ជូនអតិថិជននូវមជ្ឈមណ្ឌលហិរញ្ញវត្ថុច្រកចេញចូលតែមួយសម្រាប់ដំណោះស្រាយសេវាធនាគារ និងធានារ៉ាប់រង។
ក្រុមហ៊ុនមេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា នឹងរួមគ្នាបង្កើតដំណោះស្រាយហិរញ្ញវត្ថុដែលបំពេញទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជាដែលកំពុងមានការវិវត្តរីកចម្រើនជាងមុន ដែលនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ការការពារបន្ថែមទៀតដល់គ្រួសាររបស់ពួកគេ។ តាមរយៈភាពជាដៃគូនេះ យើងខ្ញុំជឿជាក់ថាយើងនឹងពង្រឹងនិងបង្កើនសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែល្អប្រសើរថែមទៀត។
ដំណោះស្រាយហិរញ្ញវត្ថុពីមេនូឡាយហ្វ៍
ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌាផ្តល់ជូននូវផលិតផលសន្សំនិងផលិតផលការពារជាច្រើនជម្រើសដូចខាងក្រោមដើម្បីរ៉ាប់រងទៅលើតម្រូវការហិរញ្ញវត្ថុ អតិថិជនរបស់យើង។
គម្រោងធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពច្នៃប្រឌិតមួយត្រូវបានបង្កើតឡើងដើម្បីផ្តល់ការការពារសម្រាប់ប្រាក់កម្ចីនិងសុវត្ថិភាពផ្លូវចិត្តសម្រាប់ ឥណទាយក និងអ្នកខ្ចី ក្នុងករណីមានឧប្បត្តិហេតុទទួលមរណភាព ឬពិការភាពអចិន្ត្រៃយ៍ដោយចៃដន្យកើតឡើងនៅមុនពេលប្រាក់កម្ចីត្រូវបានទូទាត់សងគ្រប់ចំនួននោះ។ គម្រោងនេះផ្ដល់ការរ៉ាប់រងរហូតដល់ 80 លានរៀល (20,000 ដុល្លារអាមេរិក) ទៅ លើកម្ចីបុគ្គល កម្ចីអាជីវកម្ម និងកម្ចីទិញផ្ទះ។
គម្រោងសន្សំនិងគម្រោងការពារដែលផ្តល់ជូនកូនរបស់លោកអ្នកនូវការការពារ និងការសន្សំប្រាក់ បន្តសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យ។ អត្ថប្រយោជន៍អប់រំសរុបដែលត្រូវបានធានានឹងទូទាត់ជូនកូនរបស់លោកអ្នកនៅពេលពួកគេ ចូលរៀននៅវិទ្យាល័យ ឬសាកលវិទ្យាល័យ សូម្បីតែនៅក្នុងករណីមានឧប្បត្តិហេតុទទួលមរណភាពដោយចៃដន្យចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង ដែលជាឪពុកម្តាយក៏ដោយ។
ជាគម្រោងរួមបញ្ចូលមួយដែលផ្តល់ទាំងការការពារ និងការសន្សំដើម្បីគាំទ្រដល់គោលដៅហិរញ្ញវត្ថុ របស់អតិថិជន។ គម្រោងនេះរួមបញ្ចូលទាំងធានារ៉ាប់រងអាយុជីវិតយ៉ាងទូលំទូលាយដើម្បីការពារមនុស្សជាទីស្រឡាញ់ផងដែរ ក្នុងករណីទទួលមរណភាពដោយចៃដន្យ រួមទាំងធានារ៉ាប់រងរហូតដល់ទៅ 4 ដង ប្រសិនបើមរណភាពបានបណ្ដាលមកពីគ្រោះថ្នាក់នោះ។ នៅពេលផុតកំណត់កិច្ចសន្យា ប្រាក់សន្សំ និងអត្ថប្រយោជន៍សរុប ដែលធានានឹងទូទាត់សងជូនម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង។
នេះជាអត្ថប្រយោជន៍បន្ថែមទៅលើគម្រោងធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក។ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងររ៉ាប់រងទៅលើលក្ខខណ្ឌជំងឺធ្ងន់ធ្ងរចំនួន 14 មុខដោយមានទឹកប្រាក់ធានា សរុបរហូតដល់ 100,000 ដុល្លារអាមេរិក។ អត្ថប្រយោជន៍នេះមានភ្ជាប់ជាមួយនឹងគម្រោងអនាគតការសិក្សាមេនូឡាយហ្វ៍ និងគម្រោង មរតកខ្ញុំជាមួយមេនូឡាយហ្វ៍។
សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុរបស់មេនូឡាយហ្វ៍សម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នក សូមចូលទៅកាន់៖https://www.manulife.com.kh/
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ កម្ពុជា
ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី28 ខែមិថុនា ឆ្នាំ 2012។ ជាការចូលក្នុងទីផ្សារថ្មីចុងក្រោយបំផុតនៅអាស៊ីរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេមួយនៅក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេមានភាគហ៊ុនគ្រប់គ្រងដោយភាគហ៊ុនិកបរទេសទាំងស្រុងនៅកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវការការពារផ្នែកហិរញ្ញវត្ថុដែលត្រូវការជាចាំបាច់តាមរយៈ ផលិតផល និងសេវារបស់ខ្លួន។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង www.manulife.com.kh/ ឬទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
*ខចែងនិងលក្ខខណ្ឌទូទៅត្រូវអនុវត្ត។
ចំនួនអ្នកចូលមើលទំព័រនេះ