Home

/

ឥណទានយានយន្ត

ឥឡូវនេះ អ្នកអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយនឹងឥណទានយានយន្តរបស់ធនាគារ ស្ថាបនា ទៅតាមតម្រូវការរបស់អ្នក។ ចាប់យកអត្ថប្រយោជន៍ពីការដាក់ពាក្យសុំដោយគ្មានភាពរអាក់រអួល និងការអនុម័តរហ័ស។

មុខងារពិសេស

លក្ខខណ្ឌពេញសិទ្ធិ

លក្ខខណ្ឌតម្រូវ

រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល (USD/KHR)

ទំហំកម្ចីអតិបរិមា

រហូតដល់ 70% នៃតម្លៃយានយន្ត

អត្រាការប្រាក់ ( ប្រចាំឆ្នាំ) 18%

រយៈពេលកម្ចី

រហូតដល់ 5 ឆ្នាំ សម្រាប់យានយន្តថ្មី
រហូតដល់ 4 ឆ្នាំ សម្រាប់យានយន្តមួយទឹក និងម៉ូតូកង់បី
កម្រៃសេវារដ្ឋបាល 1% នៃកម្ចីសរុប
អតិបរិមា 100 ដុល្លារអាមេរិក
ការសងរំលោះ

បង់រំលោះប្រចាំខែ

ប្រភេទទ្រព្យធានា

ឯកសាររថយន្តដែលបានទិញ

ប្រជាពលរដ្ឋកម្ពុជាដែលមាន៖ 

  • អាយុចាប់ពី 18 ដល់ 55 ឆ្នាំ 
  • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
  • មានអាសយដ្ឋានដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន
  • មានការងារដែលមានប្រាក់ខែជាទៀងទាត់គ្រប់គ្រាន់ ឬជាម្ចាស់អាជីវកម្មដែលប្រាក់ចំណូលមានស្ថិរភាព
  • និងឯកសារពាក់ព័ន្ធផ្សេងៗទៀតយោងតាមការស្នើសុំ
  • អត្តសញ្ញាណប័ណ្ណ (NID) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • ឯកសារបញ្ជាក់ប្រាក់ចំណូល
  • ឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។