Home

/

ឈ្នះពានអាជីវករឆ្នើម និងប្រាក់រង្វាន់ 1,000,000 រៀល ពីធនាគារ ស្ថាបនា

ដំណឹងល្អសម្រាប់អាជីវករ ស្ថាបនា ទូទាំងប្រទេស! ឈ្នះពានរង្វាន់អាជីវករឆ្នើម និងប្រាក់រង្វាន់ 1,000,000 រៀល ពីធនាគារ ស្ថាបនា នៅពេលអ្នកប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា និងមានប្រតិបត្តិការច្រើនជាងគេក្នុងជុំនីមួយៗ។ លោកអ្នកគ្រាន់តែទទួលយកការទូទាត់ពីអតិថិជនដោយប្រើ Sathapana KHQR កម្មវិធី ស្ថាបនា ទូទាត់ ឬម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS)។ 

សុពលភាព៖
ពានអាជីវករឆ្នើម និងប្រាក់រង្វាន់ នឹងត្រូវបានផ្តល់ជូនរៀងរាល់បីខែម្តង ចាប់ពីថ្ងៃទី 09 ឧសភា 2024 រហូតដល់ថ្ងៃទី 31 មករា 2025។

ក្នុងជុំនីមួយៗ អាជីវករឆ្នើម 15 នាក់ នឹងឈ្នះ៖ 

  • អាជីវករ ដែលប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) 5 រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) នឹងឈ្នះពានអាជីវករឆ្នើម POS និងប្រាក់រង្វាន់ 1,000,000 រៀល ក្នុងម្នាក់ៗ។
  • អាជីវករ ដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ 5 រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់ នឹងឈ្នះពានអាជីវករឆ្នើម ស្ថាបនា ទូទាត់ និងប្រាក់រង្វាន់ 1,000,000 រៀល ក្នុងម្នាក់ៗ។
  • អាជីវករថ្មីឆ្នើម 5 រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ Sathapana KHQR នឹងឈ្នះពានអាជីវករថ្មីឆ្នើម និងប្រាក់រង្វាន់ 1,000,000 រៀល ក្នុងម្នាក់ៗ។ 

ខ និងលក្ខខណ្ឌទូទៅ

  • កម្មវិធីអាជីវករឆ្នើមនេះចាប់ផ្តើមពីថ្ងៃទី 09 ឧសភា 2024 ដល់ ថ្ងៃទី 31 មករា 2025 ដែលប្រព្រឹត្តឡើងចំនួន 3ជុំ ក្នុង1ជុំមានរយៈពេល 3ខែ។
  • អ្នកឈ្នះនឹងត្រូវប្រកាសរៀងរាល់3ខែម្តង ហើយប្រាក់រង្វាន់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីសន្សំរបស់អាជីវករ ក្នុងរយៈពេល15ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការផ្តល់ជូននៃជុំនីមួយៗត្រូវបានបញ្ចប់។
  • អាជីវករម្នាក់ អាចទទួលបានរង្វាន់ត្រឹមតែ1ជុំប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិននេះ។
  • រូបភាព ឬវីដេអូរបស់អាជីវករដែលបានឈ្នះ នឹងត្រូវបានប្រើប្រាស់នៅលើគេហទំព័រផ្លូវការរបស់ធនាគារ។
  • ធនាគារ ស្ថាបនា សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់ក្នុងករណីចាំបាច់ដោយមិនមានជូនព័ត៌មានជាមុន។

លក្ខខណ្ឌសម្រាប់ពានរង្វាន់នីមួយៗ

ពានរង្វាន់អាជីវករឆ្នើម POS​​​​​​​

  • ការផ្តល់ជូននេះសម្រាប់ទាំងដៃគូអាជីវកម្មថ្មី និងដៃគូអាជីវកម្មដែលមានស្រាប់ ដែលបានប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) របស់ធនាគារ ស្ថាបនា។ សម្រាប់អាជីវករសាជីវកម្ម មិនមានសិទ្ធិទទួលបានប្រូម៉ូសិនមួយនេះទេ។
  • អាជីវករតម្រូវឱ្យទទួលការទូទាត់ពីអតិថិជនតាមរយៈ KHQR ឬប័ណ្ណច្រើនជាងគេ ជាមួយទំហំទឹកប្រាក់យ៉ាងតិច 5,000 រៀល ក្នុងមួយប្រតិបត្តិការ ក្នុងអំឡុងពេលនៃការផ្តល់ជូនមួយនេះ ដោយមិនត្រូវបានរាប់បញ្ចូលជុំបន្ទាប់នោះឡើយ។
  • អាជីវករ 5នាក់ដែលទទួលបានប្រតិបត្តិការទូទាត់ច្រើនជាងគេ នឹងឈ្នះពានអាជីវករឆ្នើម POS និងប្រាក់រង្វាន់ចំនួន 1,000,000រៀល ក្នុងម្នាក់ៗសម្រាប់ជុំនីមួយៗ។

ពានរង្វាន់អាជីវករឆ្នើម ស្ថាបនា ទូទាត់​​​​​​​

  • ការផ្តល់ជូននេះសម្រាប់ទាំងដៃគូអាជីវកម្មថ្មី និងដៃគូអាជីវកម្មដែលប្រើបា្រស់កម្មវិធី ស្ថាបនា ទូទាត់ ស្រាប់របស់ធនាគារ ស្ថាបនា។ សម្រាប់អាជីវករសាជីវកម្ម មិនមានសិទ្ធិទទួលបានប្រូម៉ូសិនមួយនេះទេ។
  • អាជីវករ តម្រូវឱ្យទទួលការទូទាត់ពីអតិថិជនតាមរយៈកម្មវិធី ស្ថាបនា ទូទាត់ ច្រើនជាងគេ (KHQR ឬប័ណ្ណ) ជាមួយទំហំទឹកប្រាក់យ៉ាងតិច 5,000 រៀល ក្នុងមួយប្រតិបត្តិការ ក្នុងអំឡុងពេលនៃការផ្តល់ជូនមួយនេះ ដោយមិនត្រូវបានរាប់បញ្ចូលជុំបន្ទាប់នោះឡើយ។
  • អាជីវករ 5នាក់ដែលទទួលបានប្រតិបត្តិការទូទាត់ច្រើនជាងគេ នឹងឈ្នះពានអាជីវករឆ្នើម ស្ថាបនា ទូទាត់ និងប្រាក់រង្វាន់ចំនួន 1,000,000រៀលក្នុងម្នាក់ៗសម្រាប់ជុំនីមួយៗ។

ពានរង្វាន់អាជីវករថ្មីឆ្នើម​​​​​​​

  • ការផ្តល់ជូននេះសម្រាប់តែដៃគូអាជីវកម្មថ្មីដែលប្រើបា្រស់កូដ QR ស្ថាបនា ឬកម្មវិធី ស្ថាបនា ទូទាត់។ សម្រាប់អាជីវករសាជីវកម្ម មិនមានសិទ្ធិទទួលបានប្រូម៉ូសិនមួយនេះទេ។
  • អាជីវករថ្មី តម្រូវឱ្យទទួលការទូទាត់ពីអតិថិជនច្រើនជាងគេតាមរយៈ KHQR ឬកម្មវិធី​ ស្ថាបនា ទូទាត់ ជាមួយទំហំទឹកប្រាក់យ៉ាងតិច 5,000 រៀល ក្នុងមួយប្រតិបត្តិការ ក្នុងអំឡុងពេលនៃការផ្តល់ជូនមួយនេះ ដោយមិនត្រូវបានរាប់បញ្ចូលជុំបន្ទាប់នោះឡើយ។
  • អាជីវករ5នាក់ដែលទទួលបានប្រតិបត្តិការទូទាត់ច្រើនជាងគេ នឹងឈ្នះពានអាជីវករថ្មីឆ្នើម និងប្រាក់រង្វាន់ចំនួន 1,000,000រៀលក្នុងម្នាក់ៗសម្រាប់ជុំនីមួយៗ។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។