ការផ្តល់ជូនមួយនេះពិតជាពិសេសសម្រាប់ដៃគូអាជីវកម្ម ស្ថាបនា គ្រប់រូប ដែលមានគណនីសន្សំប្រាក់រៀល! អាជីវករដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ នឹងទទួលបានប្រាក់រង្វាន់ 40,000 រៀលក្នុងមួយខែ ហើយអាជីវករទូទៅដែលប្រើកូដ QR ស្ថាបនា នឹងទទួលបានប្រាក់រង្វាន់ 20,000 រៀលក្នុងមួយខែ។ លោកអ្នកគ្រាន់តែទទួលយកការទូទាត់ពីអតិថិជនតាមរយៈ Sathapana KHQR ទាំងនៅលើកម្មវិធី ស្ថាបនា ទូទាត់ ឬ ប្រើកូដ QR ស្ថាបនា ធម្មតា ចាប់ពី 25 ប្រតិបត្តិការក្នុងមួយខែឡើងទៅ ជាមួយទំហំទឹកប្រាក់យ៉ាងតិច 8,000 រៀលក្នុងមួយប្រតិបត្តិការ ពីអតិថិជន 15 នាក់ផ្សេងគ្នា។
ស្រលាញ់ប្រាក់រៀល ប្រើគណនីប្រាក់រៀល ស្ថាបនា!
សុពលភាពផ្តល់ជូន៖
ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី03 កក្កដា 2024 ឬផ្តល់ជូនតាមគោលការណ៍ មកមុន បានមុន។
លក្ខខណ្ឌ និងការអនុវត្ត
របៀបនៃការស្នើសុំ
សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ
ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។
ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ +855 23 999 010 | +855 81 999 010
ផ្ញើអុីមែលមកយើងខ្ញុំ
សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh
ទម្រង់សាកសួរតាមអនឡាញ
សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។