Home

/

ប្រូម៉ូសិន សន្សំប្រាក់ ដើម្បីឈ្នះរង្វាន់ធំជាមួយ គណនីសន្សំឆ្លាតវៃ នៅតែបន្តមាន

លោកអ្នកនឹងមានឱកាសឈ្នះ មាសសុទ្ធ 1តម្លឹង ទូរស័ព្ទ iPhone 15 Pro Max 1គ្រឿង និងនាឡិកា Garmin Instinct 2 ចំនួន3រង្វាន់ សម្រាប់ការផ្តល់ជូនពិសេសជុំទីពីរ ពីគណនីសន្សំឆ្លាតវៃ។ លោកអ្នកគ្រាន់តែបើកគណនីសន្សំឆ្លាតវៃ ឬបញ្ចូលទឹកប្រាក់ទៅក្នុងគណនី ដែលមានស្រាប់ជាការស្រេច។ ជាមួយគណនីសន្សំមួយនេះ លោកអ្នកមិនត្រឹមតែមានឱកាសឈ្នះរង្វាន់ធំៗខាងលើនោះទេ លោកអ្នកក៏អាចរីករាយជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់3.5% ប្រចាំឆ្នាំ ហើយមានភាពបត់បែនក្នុងការប្រើប្រាស់ប្រាក់ស្របតាមតម្រូវការរបស់លោកអ្នក។ 

សូមកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឱ្យសោះ! លោកអ្នកអាចបើកគណនីសន្សំឆ្លាតវៃ បានភ្លាមៗ តាម Sathapana Mobile ឬតាមបញ្ជរសាខាធនាគារ ស្ថាបនា!

ចុចនៅទីនេះ ដើម្បីដឹងពីរបៀបបង្កើតតាម Sathapana Mobile។

របៀបទទួលបានឱកាសចូលរួមការចាប់រង្វាន់៖ អតិថិជននឹងទទួលបានឱកាសចូលរួមការចាប់រង្វាន់ 1ដង នៅពេលបើកគណនីសន្សំឆ្លាតវៃ ថ្មី ឬរាល់ពេលដាក់ប្រាក់បន្ថែមចូលក្នុងគណនីសន្សំឆ្លាតវៃ ជាមួយសមតុល្យចាប់ពី 150ដុល្លារឡើងទៅ។ ដាក់ប្រាក់កាន់តែច្រើន អតិថិជននឹងមានឱកាសឈ្នះកាន់តែច្រើន។

សុពលភាព៖ 
ការផ្តល់ជូនពិសេសជុំទីពីរនេះ មានសុពលភាពចាប់ពីថ្ងៃទី 01 ខែកក្កដា រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024។

លក្ខខណ្ឌ និងការអនុវត្តផ្សេងៗ

ការចាប់រង្វាន់៖

  • ផ្ដល់ជូនសម្រាប់ អតិថិជនថ្មីទើបបើកគណនីសន្សំឆ្លាតវៃ និងអតិថិជនដែលមានគណនីសន្សំឆ្លាតវៃស្រាប់។
  • រាល់ការដាក់ប្រាក់ 100ដុល្លារអាមេរិក ឬ 400,000រៀល នៅពេលបើកគណនីសន្សំឆ្លាតវៃ ដំបូង អតិថិជននឹងទទួលបានឱកាសចូលរួមការចាប់រង្វាន់ 1ដង។
  • រាល់ការដាក់ប្រាក់បន្ថែមចូលក្នុងគណនីសន្សំឆ្លាតវៃ ជាមួយសមតុល្យអប្បបរមា 150ដុល្លារអាមេរិក អតិថិជននឹងទទួលបាន ឱកាសចូលរួមការចាប់រង្វាន់ 1ដង។ សម្រាប់ការដាក់ប្រាក់បន្ថែម 300ដុល្លារអាមេរិក អតិថិជននឹងទទួលបាន ឱកាសចូលរួមការចាប់រង្វាន់ 2ដង។ ដាក់ប្រាក់កាន់តែច្រើន អតិថិជននឹងមានឱកាសកាន់តែច្រើនដើម្បីឈ្នះរង្វាន់។
  • ការចាប់រង្វាន់ក៏បានផ្ដល់ជូនសម្រាប់អតិថិជនដែលដាក់ ទឹកប្រាក់ថ្មី (New Funds) បន្ថែមទៅក្នុងគណនីសន្សំឆ្លាតវៃ  ក្នុងអំឡុងពេលប្រូម៉ូសិនតែប៉ុណ្ណោះ។
  • ទឹកប្រាក់ថ្មី (New Funds) មានន័យថា៖​
    o    ទឹកប្រាក់ដែលមិនត្រូវបានផ្ទេរពីគណនីសន្សំ/ចរន្ត ឬគណនីបញ្ញើមានកាលកំណត់ណាមួយរបស់ធនាគារ ស្ថាបនា។
    o    ទឹកប្រាក់ដែលមិនត្រូវបានដកពីគណនីសន្សំ/ចរន្ត ឬគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស្ថាបនា ដែលមានស្រាប់ហើយដាក់ប្រាក់មកវិញ (មិនថាជាចំនួនខ្លះ ឬទាំងអស់នៃចំនួនទឹកប្រាក់ដែលបានដក) ទៅក្នុងគណនីសន្សំឆ្លាតវៃ អំឡុងពេលប្រូម៉ូសិន។
  • អ្នកចូលរួមម្នាក់ៗ មានឱកាសឈ្នះ តែ 1រង្វាន់  សម្រាប់យុទ្ធនាការនេះប៉ុណ្ណោះ។
  • រង្វាន់ដែលឈ្នះ មិនអាចផ្ទេរទៅអ្នកដទៃ ឬប្តូរជាសាច់ប្រាក់បានឡើយ។
  • អ្នកឈ្នះត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវដើម្បីបើករង្វាន់ដោយផ្ទាល់។ បុគ្គលិករបស់ធនាគារ ស្ថាបនា នឹងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកឈ្នះ។ អ្នកឈ្នះរង្វាន់ត្រូវចុះហត្ថលេខាលើទម្រង់បែបបទ ទទួលស្គាល់ក្នុងការទទួលបានរង្វាន់។
  • អតិថិជនដែលបានឈ្នះរង្វាន់ពីយុទ្ធនាការខាងលើ អនុញ្ញាតឱ្យធនាគារ ស្ថាបនា ប្រើប្រាស់ឈ្មោះ រូបភាព និងសំឡេងរបស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនទាមទារកម្រៃបន្ថែមឡើយ។
  • អតិថិជនដែលបានឈ្នះ ត្រូវអញ្ជើញមកបើករង្វាន់ ក្នុងរយៈពេល15 ថ្ងៃ ក្រោយពីថ្ងៃប្រកាសលទ្ធផលរួច (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់ធនាគារ និងថ្ងៃបុណ្យជាតិ)។
  • ការចាប់រង្វាន់ និងការប្រកាសលទ្ធផលអ្នកឈ្នះ នឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖
    o    គណនីសន្សំឆ្លាតវៃ ដែលបានបើក និងការដាក់ប្រាប់បន្ថែមចាប់ពីថ្ងៃទី01 ខែកក្កដា ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024 នឹងត្រូវប្រកាសអ្នកឈ្នះ នៅសប្ដាហ៍ទី2 នៃខែតុលា ឆ្នាំ2024។ 
    o    ធនាគារ ស្ថាបនា នឹងប្រើប្រាស់លេខទំនាក់ទំនងទៅអ្នកឈ្នះតាមរយៈលេខខាងក្រោមតែប៉ុណ្ណោះ +855 (0) 23 999 010+855 (0) 81 999 010
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។