Home

/

ចាយដើម្បីបានសំបុត្រកុន VIP ដោយឥតគិតថ្លៃ ជាមួយប័ណ្ណ ស្ថាបនា ផ្លាទីនៀម

អតិថិជនថ្មីដែលប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតស្ថាបនាផ្លាទីនៀម ឬប័ណ្ណវីសាស្ថាបនាផ្លាទីនៀម នឹងទទួលបានសំបុត្រកុន VIP ដោយឥតគិតថ្លៃ នៅពេលចំណាយចាប់ពី 10 ដុល្លារឡើងទៅ នៅក្នុងវិក្កយបត្រតែមួយ។

សុពលភាព៖ 
ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃទី19 ខែមិថុនា ឆ្នាំ2023 រហូតដល់ថ្ងៃទី19 ខែកក្កដា ឆ្នាំ2023 តាមគោលការណ៍ «មកមុន បានមុន»។
​​​​​​​
ចាំអង្កាល់ ស្នើសុំឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ និងសិទ្ធិអាទិភាពផ្សេងៗ ដែលសក្តិសមទៅនឹងបែបបទនៃការរស់នៅរបស់អ្នក និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • ប្រូម៉ូសិននេះ ផ្តល់ជូនសម្រាប់តែអតិថិជនថ្មី ដែលបើកគណនីស្ថាបនាព្រីមារណ៍ប៉ុណ្ណោះ។
  • ការផ្តល់ជូននេះ អាចប្រើប្រាស់បានសម្រាប់តែការទូទាត់ដោយប្រើ ប័ណ្ណឥណពន្ធ ឬឥណទានវីសា ឬ ម៉ាស្ទ័រកាត ស្ថាបនា ផ្លាទីនៀមប៉ុណ្ណោះ។
  • អតិថិជនត្រូវមានប្រតិបតិ្តការយ៉ាងតិច 10ដុល្លារ រឺច្រើនជាងនេះ ក្នុងមួយវិក្កយបត្រ ដើម្បីមានសិទិ្ធប្តូរយកសំបុត្រកុន VIP។ 
  • ការទូទាត់សាច់ប្រាក់ ត្រូវធ្វើឡើងតាមរយៈម៉ាស៊ីនឆូតប័ណ្ណ ឬតាមរយៈអនឡាញ លើកលែងតែការដកសាច់ប្រាក់តាមរយៈទូ ATM។
  • សំបុត្រកុន VIP ជាច្រើនសន្លឹក នឹងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលប្រូម៉ូសិននេះ ដោយផ្អែកលើគោលការណ៍ «មកមុន បានមុន»។
  • សំបុត្រកុន VIP មួយសន្លឹក ប្រើបានសម្រាប់មនុស្សពីរនាក់។
  • ម្ចាស់ប័ណ្ណឥណពន្ធ និងឥណទានវីសា ឬ ម៉ាស្ទ័រកាត ស្ថាបនា ផ្លាទីនៀម ដែលមានគ្រប់លក្ខខណ្ឌ អាចមកអគារស្ថាបនាដោយភ្ជាប់ជាមួយវិក្កយបត្រតែមួយគត់ ក្នុងមួយប្រតិបត្តិការ ដើម្បីប្តូរយកសំបុត្រកុន VIP ជាមួយក្រុមការងារផ្នែកបម្រើសេវាកម្មអតិថិជនរបស់ធនាគារ ស្ថាបនាបាន។
  • គ្រប់សំបុត្រកុនដែលបានផ្តល់ជូននេះ មិនអាចបន្តសុពលភាព ឬប្តូរយកជាសាច់ប្រាក់បានឡើយ។

សម្រាប់ព័ត៌មានបន្ថែម

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។