ស្ត្រីក្នុងវិស័យអាជីវកម្ម គឺជាកម្មវិធីផ្តាច់មុខរបស់ធនាគារ ស្ថាបនា ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ស្ត្រីកម្ពុជានៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME)។
តាមរយៈកម្មវិធីរបស់យើង ស្ត្រីជាសហគ្រិនអាចប្រើប្រាស់មូលនិធិ និងផែនការការពារហិរញ្ញវត្ថុដែលផ្តល់ជូន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបាន។
បង្កើតឡើងក្នុងគោលបំណង គាំទ្រស្ត្រីឱ្យមានឱកាសកាន់តែល្អប្រសើរ
សូមរីករាយជាមួយនឹងគម្រោងសន្សំប្រាក់ឆ្លាតវៃនៅពេលអ្នកចុះឈ្មោះនៅក្នុងកម្មវិធីនេះ។
ដំណើរការដាក់ពាក្យស្នើសុំឥណទានរបស់យើងគឺមានភាពងាយស្រួលដោយគ្មានភាពរអាក់រអួលឡើយ។ យើងអាចជួយលោកអ្នកបាន។
ទំហំកម្ចីរហូតដល់ ៣៥០% នៃប្រាក់ខែ/ចំណូលប្រចាំខែ
កម្មវិធីហិរញ្ញប្បទាន
សម្រាប់ស្ត្រីដោយស្ត្រី
អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ស្ត្រីនៅកម្ពុជាគឺជាឆ្អឹងខ្នងនៃគ្រួសារ និងជាជំហផ្នែកសេដ្ឋកិច្ចដ៏រឹងមាំរបស់យើង។
ភាពធន់របស់ស្ត្រីគឺគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ហើយតាមរយៈជម្រើសហិរញ្ញប្បទានដែលកែសម្រួលទៅតាមតម្រូវការរបស់ពួកគេ យើងពិតជាមានទំនុកចិត្តថា នាពេលអនាគត ប្រទេសកម្ពុជានឹងមើលឃើញពីកំណើនស្ត្រីដែលមានភាពអង់អាចនៅក្នុងមុខតំណែងដែលអាច ជំរុញវិស័យអាជីវកម្ម និងឧស្សាហកម្មឱ្យមានការរីកចម្រើនមួយកម្រិតទៀត។
ស្តាប់មតិយោបល់របស់ស្ត្រីក្នុងវិស័យអាជីវកម្មជាក់ស្ដែង
ធនាគារ ស្ថាបនា យើងខ្ញុំរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជននៃកម្មវិធីស្ត្រីក្នុងវិស័យអាជីវកម្មរបស់យើងដើម្បីធានាថាពួកគាត់អាចទាញយកអត្ថប្រយោជន៍ពេញលេញពីអត្ថប្រយោជន៍ហិរញ្ញវត្ថុរបស់យើង។ ខាងក្រោមនេះគឺជាពាក្យពេជន៍របស់ពួកគាត់។
អ្នកស្រី ទាវ រំដួល
វគ្គសិក្សា”ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” របស់ធនាគារ ស្ថាបនា នេះបានចែករំលែកពីសុក្រិត្យភាពនៃការគណនាថ្លៃដើម និងបង្រៀនខ្ញុំឱ្យចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្មខ្ញុំដោយខ្លួនឯងបាន។ នោះហើយដែលអ្នកអាចយល់អំពីអាជីវកម្មរបស់អ្នក ដើម្បីរៀបចំផែនការ ឬស្វែងរកដំណោះស្រាយកាន់តែងាយស្រួល។
អ្នកស្រី លីម អេង
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជដែលមានសាខានៅទូទាំងប្រទេស ចំណែកសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារស្ថាបនាវិញគឹមានច្រើន ហើយផ្នែកខាងសេវាមិនមែនហិរញ្ញវត្ថុគឺផ្តល់ជូនដល់អតិថិជន ដូចជាកម្មវិធីស្ថាបនា ស្ថាបនិក ដែលគាត់បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងជម្រុញស្រ្តីក្នុងវិស័យអាជីវកម្ម។
លោកស្រី សាង មេត្តា
ជាធម្មតា ខ្ញុំជាអ្នកធ្វើអាជីវកម្ម ខ្ញុំត្រូវការធនាគារដែលអាចគាំទ្រខ្ញុំ និងយល់ពីខ្ញុំ។ ធនាគារ ស្ថាបនា យល់ច្បាស់ពីខ្ញុំ ពេលដែលខ្ញុំប្រាប់ពីផលវិបាករបស់ខ្ញុំ។ ពួកគេក៏មានកម្មវិធីលើកកម្ពស់ស្រ្តីក្នុងវិស័យអាជីវកម្ម ដែលផ្តល់ភាពងាយស្រួលដល់ស្រ្តីក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនថ្មីបាន។