Home

/

សេវាកម្មទូទាត់ប្រាក់សម្រាប់អាជីវករ

មិន​ថា​អាជីវ​កម្ម​របស់​អ្នក​មាន​ទំហំ​ប៉ុន​ណា ធនាគារ ស្ថាបនា អាច​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ទំនើបៗ ដែល​នឹង​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរ​ការ​បាន​យ៉ាង​រលូន និង​មាន​ប្រសិទ្ធ​ភាព។ យើងដឹងច្បាស់ថាអ្នកខិតខំប្រឹងប្រែងណាស់ដើម្បីឱ្យអាជីវកម្មរបស់អ្នករីកចម្រើន ទើបយើងបង្កើតដំណោះស្រាយមួយនេះ ដែលសក្តិសមបំផុតក្នុងការជួយបំពេញតម្រូវការរបស់អ្នក។ យើងបានសហការ និងគាំទ្រអតិថិជន និងអាជីវករជាច្រើនរូប ដែលមានប្រភេទអាជីវកម្មទាំងធុនតូច និងធំ ទៅលើសេវាកម្មទទួលទូទាត់ប្រាក់។ 

ហេតុអ្វីបានជាអ្នកគួរប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់សម្រាប់អាជីវករ?

សមស្របសម្រាប់អាជីវកម្មគ្រប់ប្រភេទ

បង្កើតឡើងសម្រាប់អាជីវកម្មគ្រប់ទំហំ ទាំងធុនតូច ធុនមធ្យម និងធុនធំ  រួមមាន អ្នកបើកតូបលក់អាហារតាមដងផ្លូវ ជាអាជីវកម្មលក្ខណៈគ្រួសារ អាជីវកម្មអនឡាញ ឬបណ្តុំអាជីវកម្មផ្សេងៗជាដើម។

ទទួលទូទាត់ប្រាក់បានច្រើនបែបសណ្ឋាន

អាចទទួលយកការទូទាត់ពីអតិថិជនដែលប្រើប្រាស់ Sathapana Mobile ពីអតិថិជនរបស់ធនាគារក្នុងស្រុក និងអតិថិជនអន្តរជាតិផ្សេងទៀតដែលមានប័ណ្ណម៉ាស្ទ័រកាត និងប័ណ្ណវីសា។

ប្រតិបត្តិការទូទាត់ រហ័ស និងសុវត្ថិភាពខ្ពស់

ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ការទូទាត់ប្រាក់ទាំងអស់ត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាព ហើយនឹងទទួលបានប្រាក់យ៉ាងឆាប់រហ័ស។

សន្សំសំចៃពេលវេលា និងជួយបង្កើនប្រាក់ចំណូល

ការទទួលទូទាត់ដោយមិនប្រើក្រដាសប្រាក់ ជាមួយសេវាកម្មទូទាត់ប្រាក់ណាមួយរបស់យើង នឹងជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងហាងរបស់អ្នក កាន់តែងាយស្រួល និងរហ័ស។

រង្វាន់ និងការគាំទ្រ

ទទួលបានការគាំទ្រផ្នែកទីផ្សារ ជាពិសេសទាំងអ្នក និងអតិថិជនរបស់អ្នក នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីសន្សំពិន្ទុរបស់ធនាគារ ស្ថាបនា។

ការអនុម័តងាយស្រួល និងរហ័ស

ធ្វើឱ្យអាជីវកម្មរបស់អ្នកត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់ភ្លាមៗ។

សេវាកម្មទូទាត់ប្រាក់សម្រាប់អាជីវករដ៏ពេញនិយមរបស់យើង

Icon image
កូដ KHQR របស់ធនាគារ ស្ថាបនា

កូដ QR តែមួយ ដែលអាចទទួលយកការទូទាត់ពីធនាគារ ស្ថាបនា និងធនាគារក្នុងស្រុកផ្សេងទៀត បានភ្លាមៗ ហើយអាចតាមដានប្រតិបត្តិការទូទាត់ទាំងនោះបានយ៉ាងងាយស្រួលតាមរយៈ តេលេក្រាម ។
​​​​​​​

Icon image
ម៉ាស៊ីនឆូតប័ណ្ណ

ម៉ាស៊ីនទទួលយកការទូទាត់ដ៏ទំនើប បែបឌីជីថល សម្រាប់អាជីវកម្មដែលបានចុះបញ្ជី ក្នុងការទទួលយកការទូទាត់តាមប័ណ្ណវីសា ប័ណ្ណម៉ាស្ទ័រកាត UPI និងផ្សេងទៀតជាច្រើន។
​​​​​​​

Icon image
ស្ថាបនា ទូទាត់

ជាកម្មវិធីទូរស័ព្ទដ៏ទំនើបមួយក្នុងការទូទាត់បែបឌីជីថល សម្រាប់គ្រប់គ្រងនិងទទួលការទូទាត់ប្រាក់សម្រាប់អាជីវកម្មដែលមានសាខាមួយឬច្រើន ហើយការទូទាត់មានភាពរហ័ស និងងាយស្រួលពីធនាគារក្នុងស្រុក ព្រមទាំងអាចទទួលយកការទូទាត់តាមប័ណ្ណអន្តរជាតិផ្សេងទៀត។


Icon image
កម្មវិធី Sathapana Rewards

ជាកម្មវិធីសន្សំពិន្ទុមួយ ដែលជួយអ្នកទទួលបានអតិថិជនថ្មីកាន់តែច្រើន និងធ្វើឱ្យពួកគេបន្តត្រឡប់មកវិញ។ តាមរយៈកម្មវិធីឥតគិតថ្លៃនេះ ម្ចាស់អាជីវកម្មអាចផ្តល់ ឬទូទាត់ជាពិន្ទុសម្រាប់អតិថិជនបានយ៉ាងងាយស្រួល។

Icon image
សេវា Sathapana Gateway

ជាដំណោះស្រាយទូទាត់ប្រាក់ ដ៏មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដែលអាចដំឡើងបាននៅលើគេហទំព័រ/កម្មវិធីទូរស័ព្ទ អាជីវកម្មរបស់អ្នក ដែលអនុញ្ញាតឱ្យអ្នកទទួលយកការទូទាត់ពីអតិថិជនជុំវិញពិភពលោកបានតាមវិធីច្រើនយ៉ាង។



របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។